Saturday, December 9, 2017

ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត ​សំណេះ​សំណាល​ និង​ប្រគល់​សញ្ញា​បត្រដល់​សិស្ស-និស្សិត​ជាង​១០០០​នាក់


ភ្នំពេញ៖ ឯក​ឧត្តម ​ហ៊ុន ​ម៉ាណែត ​ នៅ​ថ្ងៃទី​៨ ​ខែ​ធ្នូ ​ឆ្នាំ២០១៧ បាន​អញ្ជើញ​សំណេះ​សំណាល​ និង​ប្រគល់​សញ្ញា​បត្រ ​បរិ​ញ្ញាបត្រ​ បរិញ្ញា​បត្រ​រង​ មធ្យម​សិក្សា​ភាសា​អង់​គ្លេស ​និង​ចំណេះដឹង​ទូទៅ​ របស់​សាកល​វិទ្យាល័យ ​ខេម​ អា​យ យូ​ (CamIU) ,វិទ្យា​ស្ថាន ​និង​សាលា ​ELT ​ ចំនួន ​១,៤០៩ ​នាក់​ ។
ឯក​ឧត្តម​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​អំណរ​គុណ​ យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​នាយិកា​សាលា ​ជា​ពិសេស​នោះ​ គឺ​លោក​គ្រូ ​អ្នក​គ្រូ (ជាតិ ​អន្តរជាតិ​) ដែល​បាន​ប្រឹង​ប្រែង​អស់​កម្លាំង​កាយ​ចិត្ត​ ចែក​រំលែក​បទ​ពិសោធន៍​ដល់សិ​ស្ស ​និស្សិត​គ្រប់ៗ​គ្នា ​ហើយ​លោកគ្រូ​ អ្នកគ្រូ ​គឺជា​ឪពុក​ម្តាយ​ទី២​របស់​សិស្ស​។

ឯក​ឧត្តម​ មាន​ប្រសាស​ន៍ថា​ “ប្រទេស​ជាតិ​​មាន​សុខ​សន្តិភាព​ សុវត្ថិ​ភាព​ ដូច​នេះ​ហើយ​ ប្អូនៗ​ទាំង​អស់មាន​ឱកាស ​សិក្សា​រៀន​សូត្រ​ ចាប់​យក​ជំនាញ ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត។ យ៉ាង​ណា​ក៏​យើង​ មិន​ភ្លេច​ថ្លែង​អំណរ​គុណ​ ចំពោះ​ថ្នាក់​ដឹក​នាំរបស់​យើង​ ដែល​លោក​ខិតខំស្វែង​រក​សន្តិភាព​ មក​ឱ្យ​សង្គម​ជាតិ​យើង ​រួម​ទាំង​យើង​គ្រប់គ្នា​ផងដែ​រ “។


ឯក​ឧត្តម​បន្ត​ថា “សិស្ស និស្សិត​ដែល​ទទួល​សញ្ញាប​ត្រថ្ងៃ​នេះ ​ត្រូវ​យកទៅ​បំពេញកា​រងារ​ តា​មចំណេះ​ជំនាញ​ ​ដែល​ខ្លួន​បាន​សិក្សា​រៀនសូត្រ​កន្លង​មក​ ដើម្បី​ជាគុ​ណប្រយោជន៍ ​សម្រាប់​សង្គម​ គ្រួសារ ​ជាពិសេស​នោះ​ គឺ​ខ្លួន​ឯងផ្ទាល់​តែម្តង ព្រោះ​ថា ​ឪពុក​ម្តាយ​លោក​មិន​អាច​មើល​ថែ​រក្សា ​និង​តាម​ឧបត្ថម្ភ​យើង បាន​អស់មួយ​ជីវិត​នោះ​ទេ​”៕







Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...