Sunday, December 24, 2017

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យសមុទ្រនៅខេត្តកែប


(កែប)៖ នៅវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកពិធីបុណ្យសមុទ្រ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកែប។

ពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបចុងឆ្នាំ២០១៧នេះ គឺជាលើកទី៦ហើយ។ ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យមានការរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំ២០១១ ដើម្បីជំរុញវិស័យទេសចរណ៍លើតំបន់ឆ្នេររបស់កម្ពុជា។ ខេត្តជាប់សមុទ្ររបស់កម្ពុជាចំនួន៤ គឺខេត្តព្រះសីហនុ កោះកុង កំពត និងកែប ត្រូវបានទទួលភារៈធ្វើជាម្ចាស់នៃពិធីបុណ្យនេះ ដោយប្តូរវេណគ្នាមួយឆ្នាំម្តង។
បុណ្យសមុទ្រនៅខេត្តកែបឆ្នាំនេះ មានព្រឹត្តិការណ៍ និងផ្ទាំងទស្សនីយភាពជាច្រើនបង្ហាញជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ដូចជាការប្រគំតន្ត្រី ព្រឹត្តិការណ៍ប្រកួតកីឡា និងមានការតាំងបង្ហាញផលិតផលរបស់ខ្មែរផងដែរ៕







Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...