Sunday, December 24, 2017

ឯកឧត្តម សុខ ឥសាន៖ ពីនេះពីនោះនៅកម្ពុជា


១- ដែលហៅថាបដិវត្តន៏ព៌ណ គឺជាទម្រង់នៃការផ្តួលរំលំរដ្ឋអំណាចដឹកនាំប្រទេស ដូចជាការធ្វេីបដិវត្តន៏ផ្តួលរំលំពីមុនដែរ គ្រាន់តែប្តូររូបភាពពីការប្រេីប្រាស់អាវុធ ជំនួសដោយយកកម្លាំងមហាជនមកធ្វេីជាខែលនាំមុខឲ្យមេីលឃេីញថាជាការមិនពេញចិត្តរបស់មហាជន បានជាមានការផ្តួលរំលំ ដោយប្រេីពាក្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកដាក់ពីមុខប៉ុណ្ណោះ ។ ដោយសារមានការផ្លាស់ប្តូររូបភាពយ៉ាងនេះហេីយបានជាឲ្យឈ្មោះថាបដិវត្តន៏ព៌ណ ដែលមេគំនិតជាអ្នកដាក់ឈ្មោះនេះ ។


២- ដោយហេតុពីការប្រកួតប្រជែងដណ្តេីមភូមិសាស្ត្រនយោបាយនិងការប្រកួតប្រជែងមនោគមវិជ្ជា បានជាមេក្លោងញុះញង់ឲ្យមានបដិវត្តន៏ព៌ណតែងតែសំដៅមុខព្រួញទៅលេីប្រទេសណាដែលមិនធ្វេីតាមបង្គាប់គេ ប្ញជាឧបសគ្គដល់មហិច្ឆតារបស់គេ ដូចជាប្រទេស ទុយនីសុី លីបី អេហ្សុីប អីរ៉ាក់ អីរ៉ង សុីរី អាហ្គានីស្ថាន ជាដេីម ។ ផ្តេីមចេញពីបដិវត្តន៏ព៌ណនេះ ប្រជាជនបណ្តាប្រទេសទាំងនោះ បានទទួលរងទុក្ខវេទនា ខ្លោចផ្សារយ៉ាងធ្ងន់ធ្ងរ រកទីបំផុតគ្មាន បន្សល់ទុកនូវផលវិបាករយៈពេលយូរ ។

៣- ហេតុនេះហេីយបានជារាជរដ្ឋាភិបាលកម្ពុជាដែលធ្លាប់ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រឈឺចាប់ខ្លោចផ្សារ ដាច់ខាតត្រូវតែទប់ស្កាត់ឲ្យខាងតែបាននូវឧបាយកលចង់នាំមកបដិវត្តន៏ ទោះតាមរូបភាពណាក៏ដោយ មិនឲ្យកេីតមាននៅកម្ពុជាឡេីយ ។ ការចាត់វិធានការណ៏ផ្លូវច្បាប់ចំពោះ កឹម សុខា និងបក្សពួកនៃក្បាលម៉ាសុីនដឹកនាំបក្សប្រឆាំង ដែលប៉ុនប៉ងធ្វេីបដិវត្តន៏ព៌ណតាមបញ្ជារបស់បរទេស គឺជាការទប់ស្កាត់ទាន់ពេលវេលានិងមានប្រសិទ្ធិភាពនូវបដិវត្តន៏ព៌ណតាមគំរូប្រទេសយូហ្គោស្លាវីនិងស៊ែបី ដែលមេក្លោងចង្អុលបង្ហាញ ។ បេីពុំទប់ស្កាត់ទាន់ពេលទេនោះ កម្ពុជានឹងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលជាមិនខាន ។

៤- ដូច្នេះ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចប្រកាន់នយោបាយមហាសាមគ្គីជាតិទាំងមូលដេីម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន កសាងនិងអភិវឌ្ឈន៏ប្រទេសឲ្យរីកចម្ថេីនក្លាំក្លា ដូចបណ្តាអារ្យប្រទេសនៅលេីលោកនេះ ។ អាចរួបរួមសាមគ្គីបានតែជាមួយបណ្តាគណបក្សនយោបាយណាដែលរួមការពារសន្តិភាព ស្ថេរភាពនយោបាយក្រោមដំបូលរដ្ឋធម្នុញ្ញតែមួយរបស់ជាតិ និងក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ គណបក្សប្រជាជនកម្ពុជា ដាច់ខាតមិនសាមគ្គីជាមួយជនណា និងក្រុមជនណាដែលលក់ក្បាលឲ្យបរទេស យកឯករាជ្យជាតិ និងអធិបតេយ្យភាពជាតិទៅដោះដូរជាមួយនឹងលាភសក្ការៈផ្ទាល់ខ្លួននិងបក្សពួកខ្លួនឡេីយ ដែលនាំដល់ការបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិបានជាដាច់ខាត ។ គណបក្សប្រជាជនកម្ពុជា បានព្យាយាមរួបរួមសាមគ្គីជាមួយគណបក្សប្រឆាំងជារៀងរហូត តែត្រូវបក្សមួយនេះបំផ្លាញវប្បធ៌មសន្ទនា ជាបន្តបន្ទាប់ រហូតដល់ស្លាប់វប្បធ៌មសន្ទនានេះជាស្ថាពរដល់ពេលនេះ ហ៊ានថ្លេីមធំ ក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ ដែលមិនអាចអត់ឱនជាដាច់ខាត ។

គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនឲ្យបានដាច់ខាត តាមរយៈការខិតខំពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជារៀងរហូតតទៅ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...