១- តេីអ្នកណា ធ្វេីឲ្យប្រទេសជាតិ និងប្រជាជនវេទនា ?
ក្រែងមកពីអស់លោក អស់អ្នកដែលលក់ក្បាលឲ្យបរទេស ចង់ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់ប្រជាជន ធ្វេីឲ្យប្រទេសជាតិវិកវរ នោះប្ញុអី ?
២- ពេលទឹកដល់ច្រមុះហេីយ ទេីបអំពាវនាវរកការចរចា ស្រុះស្រួលគ្នារវាងខ្មែរ នឹង ខ្មែរ ។ ស្អីក៏ចេះម៉្លេះ វាយគេតាមចិត្ត ដល់គេត ស្រាប់តែចង់ចរចា ។ ក្រែងក្រុមខ្លួនឯងហ្នឹងទេតេីដែលបំផ្លាញវប្បធ៌មសន្ទនានោះ ?
៣- ពួកអ្នកក្លាហាន អាងអីនាំគ្នារត់ទៅក្រៅប្រទេស អំពាវនាវឲ្យបរទេសដាក់គំនាបមកលេីប្រជាជនខ្លួនឯង ។ ហ្នឹងប្ញុអ្នកស្នេហាជាតិ ស្រឡាញ់បរទេសនោះ ?
៤- ពួកអ្នកឯងនាំគ្នាឃុបឃឹតជាមួយបរទេស ចង់បំផ្លាញ សន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជន ។ ដល់គេដេញទាន់ជាន់កែង សំណូមពរឲ្យគេដោះលែង ដូចជាស្រួលពេកទេដឹង ។ មានប្រទេសណា លេីកលែងទោសឲ្យពួកក្បត់ជាតិនោះ បានកុំព្យួរកនោះ វាគ្រាន់បេីពេកហេីយ ចាត់ទុកជាសំណាងធំទៅ កុំតវ៉ាអីទៀត ។ សូមមេីលគំរូប្រទេស តួរគី ប្រទេសអេស៉្បាញ តេីយ៉ាងម៉េចដែរ ?
៥- ប្រកួតលេីសង្វៀន លេងខូច គេវ៉ៃដល់សន្លប់ហេីយ នៅដង្ហេីមចង្រឹតហេីយ នៅថារឹងមាំៗទៀត ។ ឱ អស់លោកអ្នកប្រជាធិបតេយ្យហ្អេីយ ។
៦- ព្រឹ្ទទ្ធាចោរ្យ ប្រព្រឹត្តល្មេីសច្បាប់ ប្រមាថព្រះមហាក្សត្រ និង ចោទគេឯងយ៉ាងធ្ងន់ធ្ងរ នៅមិនទាន់ដឹងខ្លួនទៀត តេីពេលណាទៅទេីបបានចូលស្រុកនោះ លោកព្រឹទ្ធាចោរ្យ ?

0 comments