Monday, November 6, 2017

បេីគ្មានគណបក្សប្រឆាំងដែលក្បត់ជាតិ ប្រទេសកាន់តែរុងរឿង សុខក្សេមក្សាន្ត


"បេីគ្មានគណបក្សប្រឆាំងដែលក្បត់ជាតិ"
        ជាការពិតណាស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី និងកាតព្វកិច្ច ដេីម្បីការការពារ និងការគោរពច្បាប់ ក្រមសីលធម៌ គោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សចំពោះមុខគ្រប់គណបក្សនយោបាយនានា។ 
                     
        ក៏ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានកាតព្វកិច្ចជាចំបងដាច់ខាតទោះដោយតម្លៃណាក៏ដោយ ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជនកម្ពុជា ដេីម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហេីយនិងសមិទ្ធផលនានារបស់រដ្ឋ និងឯកជនទូទៅ ឲ្យបានល្អប្រសេីរបំផុត។ ជាក់ស្តែង គណបក្សប្រឆាំងទុច្ចរិត ក្បត់ជាតិ ទណ្ឌិត សម រង្សុី និងជនក្បត់ជាតិ កឹម សុខា និងក្រុមជនប្រឆាំងជាង១០០នាក់បានបង្កគ្រោះមហន្តរាយដ៏ធំណាស់ កន្លង មក និងមានចេតនាមិនស្មោះត្រង់រៀបចំផែនការធ្វេីបដិវត្តន៍ពណ៌ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា នាឆ្នាំ២០១៨ ខាងមុខដដែលៗជាបន្តទៀតនោះ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ បានរង់ចាំស្វាគមន៍ជានិច្ច ទប់ស្កាត់បង្ក្រាបជនក្បត់ជាតិទណ្ឌិត សម រង្សុី និងជនក្បត់ជាតិ កឹម សុខា និងក្រុមជនប្រឆាំងជាង១០០នាក់ ស្របតាមច្បាប់មិនឲ្យបង្កគ្រោះធំមហន្តរាយដល់ប្រទេសជាតិ និងប្រជាជនបាននោះទេ។
        ដូច្នោះ កម្ពុជា កាន់តែមានភាពសម្បូរសប្បាយរុងរឿង និងសុខក្សេមក្សាន្ត បេីគ្មានជនក្បត់ជាតិ ទណ្ឌិត សម រង្សុី ជនក្បត់ជាតិ កឹម សុខា និងក្រុមជនប្រឆាំងបំផ្លាញជាតិ និងបំផ្លាញប្រជាជនកម្ពុជាដែលកំពុងរស់នៅទូទាំងប្រទេស៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...