ដេីម្បីមហិច្ឆតាអំណាច ជាពិសេសក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ពួកមេក្លោងដឹកនាំគំនិតបដិវត្តន៏ ព៌ណ បានបង្កេីតពាក្យស្លោក ផ្លាស់ប្តូរជាវិជ្ជមាន យកមកធ្វេីជាប្រធានបទឃោសនា ដេីម្បីបញ្ជ្រាបពាក្យនេះទៅក្នុងអារម្មណ៏របស់ប្រជាជនកម្ពុជា ដែលនេះមានចរិតបភាន់មតិ និងញុះញង់ប្រជាជនឲ្យចងកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា
។ ក៏ប៉ុន្តែ មហិច្ឆតាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា បាន និង កំពុងទទួលផលជាអវិជ្ជមានទៅវិញទេ ដែលពេលនេះ ពួកអាយ៉ងកំពុងបែកបាក់និងព្រាត់ប្រាស់ និរាស គេចខ្លួន យករួចខ្លួន រៀងៗខ្លួន ។ ហេីយផលអវិជ្ជមាននេះ បានឡងមកលេីបក្សប្រឆាំង ដែលនឹងត្រូវរលាយជាវិជ្ជមានជាក់ជាមិនខាន នាពេលដ៏ឆាប់ខាងមុខនេះ ស្របតាមទង្វេីនិងសកម្មភាពអវិជ្ជមានរបស់ខ្លួន ។
ដូច្នេះ ពាក្យស្លោក ផ្លាស់ប្តូរជាវិជ្ជមាន កំពុងក្លាយទៅជាផ្លាស់ប្តូរជាអវិជ្ជមានហេីយ ។ មហិច្ឆតាចង់ផ្លាស់ប្តូរ ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ ទាំងក្នុងប្រទេស និងនៅលេីឆាកអន្តរជាតិផង ។ នេះជាមរៀន បទពិសោធន៏ ដ៏ជូរចត់របស់ពួកអ្នកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ ។


0 comments