Saturday, November 25, 2017

«បក្ស​ភ្លើងទៀន​» មិន​ចូល​ប្រជែង​យក​កៅអី​ព្រឹទ្ធសភា​ឆ្នាំ​២០១៨​ឡើយ


ភ្នំពេញ​៖ គណបក្ស​«​ភ្លើងទៀន​» ដែលមាន​សមាជិក​ព្រឹទ្ធសភា​១១​នាក់ នឹងមិន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០១៨​ខាងមុខ​ឡើយ ដោយសារតែ​គ្មាន​សង្ឃឹម​ទទួល​ជ័យជម្នះ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​រំលាយ​។
<p>​ដើមចម​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​ឲ្យ​គណបក្ស​«​ភ្លើងទៀន​» ដែល​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​«​សមរង្ស៊ី​» បោះបង់​ការប្រកួតប្រជែង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាងមុខនេះ​។ ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វ​ណ្ណុល បាន​និយាយថា មូល​ហេតុដែល​គណបក្ស​លោក មិន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ ព្រោះតែ​គ្មាន​សង្ឃឹម​ទទួលបាន​កៅអី​ឡើយ​។​

ប្រធាន​គណបក្ស​ភ្លើងទៀន​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖«​គណបក្ស​ភ្លើងទៀន យើង​គឺ​សង្ឃឹមលើ​អង្គ​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទាំង​៥០០៧​នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ។ ដូច្នេះ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​បែបនេះហើយ យើង​ក៏មាន​អាច​សង្ឃឹម​ទទួលបាន​ជ័យ​ជ​ម្នៈ​ដែរ​»​។


ការ​បរិច្ឆេទ​នៃ​ការចុះឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា របស់​គណបក្សនយោបាយ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ពន្យា​ពេល​ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ទៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ធ្លាប់បាន​លើកឡើង​កន្ល​ង​មក​ថា មាន​គណបក្ស​៣​ប៉ុណ្ណោះ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​។ ហើយ​មានតែ​គណបក្ស​ប្រជាជន​ទេ ដែល​គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​។ នេះ​បើតាម​សមាជិក​គ​.​ជ​.​ប លោក ឯម សូផាត ។
ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។ បើតាម​គ​.​ជ​.​ប ដំណើការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​ធម្មតា ដោយ​គ្មាន​ការរាំងស្ទះ​អ្វី​ឡើយ​។​
បច្ចុប្បន្ន សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ភ្លើងទៀន មាន​ចំនួន​១១​រូប ហើយ​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥០​រូប​៕


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...