ប្រភពដដែលអះអាងថា នាយ ក្រឹម ត្រូវជាឪពុករបស់ទារិកាទាំងពីរ ខាងលើញញឹម បិទមាត់មិនជិតឡើយ។ ក្រោយពីបានឃើញមុខកូនស្រីទាំងពីររបស់ខ្លួន ហើយនាយ ទៅណាមិនឆ្ងាយពីកូនស្រីនោះទេ។
ក្រៅពីសប្បាយចិត្តបានឃើញមុខកូនស្រីហើយនោះ នាយ ក្រឹម បានបំពេញតួនាទី ជាស្វាមីល្អមួយរូបផងដែរ ដោយនាយ បានទៅឲ្យកម្លាំងចិត្ត ស្រីលាភ នៅមន្ទីរពេទ្យខណៈពេលសម្រាលកូន។
សម្រាប់ព័ត៌មានជុំវិញការសម្រាលបុត្ររបស់ ប្រពន្ធទី២នេះ មិនទាន់មានការបកស្រាយលម្អិតណាមួយ ពីតារាកំប្លែងជើងចាស់ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម នៅឡើយទេ ដោយទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកហៅចូល តែមិនមានអ្នកទទួល៕



0 comments