Monday, November 6, 2017

ទស្សនះវិភាគនយោបាយ


       ពាក្យស្លោក៖ ប្តូរមេឃុំបំរើបក្ស ដាក់មេឃុំបំរើរាស្ត្រ៖ គួរត្រូវបានយកមកអនុវត្តន៍៍ ក្នុងកាលះទេសះ នៃស្ថានភាពនយោបាយបច្ចុប្បន្ន។
  ជំរើសពីរ សំរាប់មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សា ក៏ដូចជាតំណាង រាស្ត្រ មកពីគណបក្ស សង្គ្រេាះជាតិ គឺ ការគោរពឆន្ទះរាស្ត្រម្ចាស់ឆ្នោត រឺគោរពឆន្ទះមេបក្ស ?
  រឺថា តើសុខចិត្តបន្តបំរើរាស្ត្រ រឺបេាះបង់ភារ កិច្ជបំរើរាស្ត្រ ទៅបំរើបក្ស?
  -តើអ្វីទៅជាឆន្ទះរាស្ត្រ?អ្វីជាសុឆន្ទះរបស់អ្នកចង់មានការផ្លាស់ប្តូរក្នងមូលដ្ឋាន?
  -តើបក្ស ណាដែលមិនចង់បានការគាំទ្រពីប្រជារាស្ត្រ?តើរាស្ត្រត្រូវការផ្លាក យីហោឈ្មេាះបក្ស រឺត្រូវការមេឃុំ ចៅសង្កាត់ជាមនុស្សថ្មី ជាមនុស្សល្អ?

     បើពិតជាស្រលាញ់រាស្ត្រ ចង់អោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំមូលដ្ឋាន គូរតែបន្តធ្វើការក្នុងដំណែង មិនត្រូវបោះបង់ដំណែងទៅអោយអ្នកចាស់ដដែលៗនោះទេ។បានន័យថាបក្សមិនសំខាន់ទេ សំខាន់គឺគោរពឧត្តមគតិខ្លួនឯង ដែលមានបំណងចង់អោយមានការផ្លាស់ប្តូរ ប្រសើរឡើង។  រាស្ត្រក៏មិនរើសអើងបក្សនយោបាយដែរសំខាន់គឺ មេឃុំជាមនុស្សថ្មីដែលបំរើផល ប្រយោជន៍ពួកគាត់ អោយមានការប្រសើរជាងមេឃុំចាស់ វាជាក្តីប្រាថ្នាតែមួយគត់របស់រាស្ត្រក៏ដូចជាសង្គមជាតិផងដែរ។បើមេឃុំថ្មីក្រោមយីហោ បក្សសង្គ្រេាះជាតិក្តី តែបំរើរាស្ត្រមិនបានល្អដូចមេឃុំចាស់របស់បក្សប្រជាជន ក៏រាស្ត្រមិនគាំទ្រតទៅទៀតដែរ។ម្យ៉ាងទៀតបើបំណាច់ថា ប្រាក់ខែ និងអំណាចមិនសំខាន់ ដោយអនុលោមតាមពាក្យស្លោក  ៖ ប្តូរមេឃុំបំរើបក្ស ដាក់មេឃុំបំរើរាស្ត្រ ដែលជាគោលនយោបាយសំខាន់របស់បក្សសង្គ្រេាះជាតិ គួរតែបន្តក្នុងដំណែងរបស់ខ្លូនដើម្បីរាស្ត្រ   និងបន្តធ្វើអ្វីដែលយើងចង់កែប្រែ ចង់អោយមានការផ្លាស់ប្តូរ ប្រសើរឡើង ពោលគឺប្តូរតែឈ្មោះបក្ស  មិនប្តូរឧត្តមគតិ មិនប្តូរសុឆន្ទះបំរើរាស្ត្រ ។ បើអស់ដំណែង ដោយបក្សដកសេចក្តីទុកចិត្ត ព្រោះតែការបំរើរាស្ត្រ  ព្រោះតែរាស្ត្រស្រលាញ់ គាំទ្រ វាប្រសើរជាជាង បាត់បង់ដំណែងដោយ ការផ្គាប់ចិត្តបក្ស ខ្លាចគេថាក្បត់បក្ស សុខចិត្តបាត់បង់ឱកាសបំរើរាស្ត្រ?
         អញ្ចឹង-តើ វាជាការគោរពឆន្ទះរាស្ត្រ រឺគោរពឆន្ទះបក្ស?  -តើវាជាការមិនក្បត់ឆន្ទះរាស្ត្រ រឺមិនក្បត់ឆន្ទះបក្ស?
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...