សុគន្ធ នីសា
កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ កន្លងទៅ សុគន្ធ នីសា បានឲ្យដឹងថារូបនាងនឹងចូលរោងការនៅក្នុងខែ ធ្នូ ឆ្នាំ ២០១៧ នេះហើយ ដើម្បីលុបលាងជម្រះនូវព័ត៌មានទំនាក់ទំនងស្នេហាជាមួយឪពុករបស់កុមារី ស៊ីវហេង ដែលជាកូនក្រុមខ្លួន។ ចំណែកឯកូនកំលោះ សុគន្ធ នីសា សុំលាក់សិនព្រោះចង់ឲ្យមហាជនភ្ញាក់ផ្អើលនៅថ្ងៃនាងចូលរោងការតែម្ដង ដោយគ្រាន់តែបង្ហើបថាអនាគតស្វាមីមិនមែនជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។
ឱក សុគន្ធកញ្ញា
ក្រោយពីបែកធ្លាយ ព័ត៌មានភ្ជាប់ពាក្យជាមួយប្អូនប្រុស ថៅកែហង្សមាសដែលមានងារជាឧកញ៉ា រួចមកស្រាប់តែថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបញ្ជាក់ប្រាប់ ពិធីការិនី ខៀវ សានសាណា នៅពេលចោទសូរពីបញ្ហាជីវិតឯកជនថា «តើនាងគ្រោងចូលរោងការថ្ងៃណា»? គ្រានោះ កញ្ញា បាននិយាយទាំងសំណើចថា អាចនឹងឆ្នាំ២០១៨ ខាងមុខនេះ ព្រោះមិនឲ្យវ័យខ្លួនឈានចូលដល់៣២ឆ្នាំនោះទេ។
ពេជ្រ សោភា
សម្រាប់តារាចម្រៀង ពេជ្រ សោភា និង លោក ឈឹម សក្កដា វិញកន្លងមកធ្លាប់និយាយថាស្នេហាពួកគេទាំងពីរមានចាស់ទុំទាំងសង្ខាងជាអ្នកដឹងឮ ហើយអំឡុងពេលនេះកំពុងតែមើលចិត្តគ្នាវិញទៅមកមុនឈានចូលដល់ថ្ងៃរៀបការ។ ចំណែកឯថ្ងៃរៀបការពេលណានោះ អ្នកទាំងពីរមិនទាន់កំណត់នៅឡើយទេ។
លោក សុខ ជំនោរ
បើនិយាយពីអ្នកនិពន្ធ លោក សុខ ជំនោរ វិញបានកំណត់ថ្ងៃចូលរោងការរួចហើយ គឺនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ មុន សុគន្ធ នីសា មួយខែ៕





0 comments