ការឃោសនាបំផុសឲ្យធ្វេីបាតុកម្ម ?
ប៉ុន្មានថ្ងៃ កន្លងមកនេះ មានការឃោសនា និងបំផុសឲ្យមានការធ្វេីបាតុកម្មប្រឆាំង បេីសិនណាគណបក្សប្រឆាំងត្រូវបានរំលាយ ដោយតុលាការកំពូល ។
ការឃោសនាបំផុសឲ្យមានបាតុកម្មប្រឆាំងនេះ មានន័យថាប្រឆាំងនឹងច្បាប់ ។ បេីប្រឆាំងនឹងច្បាប់ គឺជាទង្វេីខុសច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយជៀសមិនរួច ។
ទោះបីអ្នកប្រព្រឹត្តល្មេីសច្បាប់នោះ អះអាងថាជាសិទ្ធិរបស់ខ្លួន តែសមត្ថកិច្ចក៏មានសិទ្ធិក្នុងការមានវិធានការណ៏ទប់ស្កាត និងបង្ក្រាបការធ្វេីបាតុកម្មនោះដែរ ។ ការបំផុសឲ្យធ្វេីបាតុកម្មនេះ របស់ប្រធានសហព័ន្ធនិស្សិតបញ្ញាវន្ត វាស្របគ្នានឹងការបាចខិត្តប័ណ្ណបំផុសឲ្យធ្វេីបាតុកម្ម របស់ពួកជន ៥ នាក់នៃរណសិរ្សរំដោះជាតិខ្មែរដែលជាក្រុមភេរវកម្មដែរ ដែលអាចត្រូវចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៏ ។
នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃបដិវត្តន៏ព៌ណ ដែលយកសិទ្ធិសម្តែងមតិ សិទ្ធិមនុស្ស និង សេរីភាព មកប្រេីជារូបភាព តែខ្លឹមសារខាងក្នុងគឺពិសពុល ចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខសុភមង្គលរបស់ប្រជាជន យ៉ាងពិតប្រាកដ ។ បេីចង់ប្រេីសិទ្ធិ ម៉េចក៏មិនបំផុសឲ្យប្រជាជននាំគ្នាទៅចូលរួមទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូក ? បំផុសឲ្យប្រជាជនចូលរួម សំអាតទីក្រុង កុំបោះសម្រាមចោលពីសពាស ?
ដូច្នេះ ការប្រេីបាស់សិទ្ធិ ត្រូវប្រេីឲ្យត្រូវតាមសំណូមពរត្រូវការរបស់សង្គម និងប្រជាជន ។ បេីប្រេីសិទ្ធិចង់បំផ្លាញសង្គម នោះនឹងត្រូវការបង្ក្រាប ដោយសិទ្ធិរបស់សមត្ថកិច្ច ដែលជាអំណាចប្រជាជន ជាក់ជាមិនខាន ៕


0 comments