Sunday, October 29, 2017

ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប កែខ្សោយតម្រងនោម រលាកផ្លូវនោម បន្ថយជាតិខ្លាញ់ ស្ករក្នុងឈាម កែរោគទឹកនោមផ្អែម រាកមួល


នៅតាមស្រែមានច្រើនណាស់ តែយើងមិនដឹងថាវាជាឱសថដ៏អស្ចារ្យ! ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប កែខ្សោយតម្រងនោម រលាកផ្លូវនោម បន្ថយជាតិខ្លាញ់ ស្ករក្នុងឈាម កែរោគទឹកនោមផ្អែម រាកមួល ! ចែករំលែកបន្តជាចំណេះដឹង!   



 ប្រសិនបើតម្រងនោមមានបញ្ហានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយទទួលផលប៉ះពាល់ទៅតាមដែរ។   
​​​​ វិធីប្រើ៖ 
  - នាំយកស្មៅព្រះខ្លបគ្រប់ផ្នែក មកហាន់ រួចលីងត្រឡប់ចុះឡើងដោយប្រើភ្លើង ខ្សោយៗរហូតទាល់តែឡើងក្លិនក្រអូបឈ្ងុយរួច យកទៅឆុងទឹកផឹកជំនួសទឹកតែ។ 
  - បើបានផឹកទឹកស្មៅព្រះខ្លបក៏ នឹងទៅជួយលាងតម្រងនោម លាងជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងឈាម នៅពេលតម្រង នោមខ្លាំងរាងកាយក៏នឹងរឹងមាំ។

 -  វាជួយ កាត់បន្ថយកូឡេស្តេរ៉ូល និង ជាតិស្ករក្នុងឈាម ។ បើយកមកប្រើទាំងដើមនឹងមានប្រសិទ្ធភាពជួយ ឱ្យបត់ជើងតូចស្រួល កែពិការតម្រងនោម កែរលាកផ្លូវនោម កែរលាកផ្លូវនោម បណ្តេញរដូវស កែគេងមិនលក់ កែរលាកក្រពះអាហារ ជួយឱ្យប្រព័ន្ធ ប្រសាទស្ងប់ល្អ។
 ​- តាមទិន្នន័យបន្ថែមព្រះខ្លបគឺជាស្មៅ ឱសថធម្មជាតិមួយប្រភេទដែលអាចយកទៅផ្សំ ជាមួយដើមគ្រងចក្រវាល (Abutilon Gravidens) រួចប្រើធ្វើជាថ្នាំកែទឹកនោមផ្អែមបានដោយ យកដើមព្រះខ្លបទាំងឫសស្រស់ៗជាមួយដើម គ្រងចក្រវាលស្រស់ដូចគ្នា ចំនួនស្មើគ្នា ហាន់ជា ចំណិតហាលឱ្យស្ងួត យកទៅឆាត្រឡប់ចុះឡើង ដោយប្រើភ្លើងខ្សោយៗ រហូតទាល់តែឡើងលឿង យកមកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ឬ ទឹកនោមផ្អែម។
  -  ជួយកែរាគមួល ដោយយករុក្ខជាតិទាំងមូលស្ងួតមួយក្តាប់ដៃដាំទឹក១លីត្រផឹកជំនួសទឹក។​វាក៏មានអត្ថប្រយោជន៏ជាច្រើនទៀតដូចជា ទប់ស្កាត់ជម្ងឺស្បែក ជួយការពារពីជម្ងឺហឺត បងា្ករជម្ងឺស្បែករបក ក្រហមផងដែរ ជំងឺរលាកទងសួត។



សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...