Saturday, September 25, 2021

សម្តេចតេជោ ហ៊ុន សែន៖ ទទួលយកមិនបានទេ ចំពោះការលើកឡើងថា ផ្អាកបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការចង់លុបបំបាត់ប្រពៃណី និងសាសនា (Video inside)

(ភ្នំពេញ)៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ និងវាយប្រហារលើសម្តេចថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាចេតនាក្នុងការលុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនារបស់ខ្មែរ។ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងមនុស្សមួយចំនួន បានបង្ហាញនូវទស្សនៈអវិជ្ជមាន និងខ្វះការថ្លឹងថ្លែងដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ចង់លុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ បន្ទាប់ពីសម្តេចបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ ក្នុងសារសំឡេងព្រឹកនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីរបស់ខ្មែរណាមួយនោះឡើយ តែក្នុងឱកាសនេះត្រូវចាត់វិធានការទាំងឡាយជាដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឱ្យបាន។ វាលនេះ គឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល៣នេះ នេះហើយជាវាលទី៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន»។ ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចមិនអាចទទួលបានឡើយចំពោះការចោទប្រកាន់សម្តេចពីសំណាក់ក្រុមប្រឆាំង និងមនុស្សមួយចំនួននោះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងបានខិតខំច្រើនណាស់ ដើម្បីការពារជីវិតប្រជាជន។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទទួលយកមិននូវការទិះដៀលរបស់ពួកប្រឆាំងមួយចំនួនដែលលើកឡើងមិនសមហេតុ មិនសមផល។ ឱ្យពួកគេនិយាយទៅតាមអ្វី ដែលពួកគេនិយាយទៅចុះ តែយ៉ាងហោចណាស់ខ្ញុំព្រះករុណាបានសង្គ្រោះជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងជំងឺកូវីដ១៩»។ ក្នុងសំឡេងពិសេសនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសូមការយោគយល់ផងដែរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ចំពោះការសម្រេចដ៏លំបាកនេះ ព្រោះអ្វីដែលសម្តេចត្រូវជ្រើយកជាអាទិភាព គឺការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការរក្សាជីវិតឱ្យគង់ គឺនឹងមិនខ្វះពេលវេលាធ្វើបុណ្យទាននោះឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...