Wednesday, August 11, 2021

TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន៧ថ្ងៃទៀត

(ភ្នំពេញ)៖ ក្រោយសុពលភាពនៃការបិទព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ចប់នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣-១៩ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីណែនាំដដែលយ៉ាងដូច្នេះថា៖ «ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣៖៥៩ នាទី ស្អែកនេះ, រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១»។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...