Wednesday, July 14, 2021

BREAKING: បំបែកកំណត់ត្រាថ្មី! ថ្ងៃនេះវៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៣,០០០ករណី» ក្នុងនោះ ២,២២៩នាក់នៅទីក្រុងហូជីមិញ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៩៣៤ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៩២៤ជាករណីឆ្លងនៅក្នុងស្រុក និងមាន១០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ២,២២៩ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...