Wednesday, July 21, 2021

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥,៣៥៧ករណី» និងស្លាប់៣៦នាក់ទៀតនៅថ្ងៃពុធនេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៣៥៧ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៤នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ក្រៅពីនោះករណីឆ្លងនៅក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន ៣,៥៥៦ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៣៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៦៨,១៧៧នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១១,៩៧១នាក់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...