Tuesday, July 20, 2021

សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំង ការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០%នៃប្រជាជន១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំពោះជនទី៦លានដែលបានចាក់វ៉ាក់សាំងបានទៅលើលោកស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រីផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...