Saturday, May 8, 2021

លោកស្រី ឱ វណ្ណឌីន បង្ហាញអំពីវិធីការពារខ្លួនមួយចំនួន ដែលត្រូវអនុវត្តសម្រាប់ការរស់នៅតាមបែបគន្លងថ្មីជាមួយនឹងមេរោគកូវីដ១៩

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអំពីវិធីការពារខ្លួនមួយចំនួន ដែលត្រូវអនុវត្តសម្រាប់ការរស់នៅតាមបែបគន្លងថ្មី ជាមួយនឹងមេរោគកូវីដ១៩។ មេរោគកូវីដ១៩ បានរីករាលដាលទូទាំងពិភពលោក ដោយមានមនុស្សជាង ១៥៧លាននាក់បានឆ្លង និងជាង ៣.២លាននាក់ បានស្លាប់ ខណៈដែលប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង៩ សរុបចំនួន ១៧,៦២១នាក់ និងស្លាប់សរុបចំនួ១១៤នាក់។ បើតាម លោកស្រី ឱ វណ្ណឌីន, ការរស់នៅតាមបែបគន្លងថ្មី គឺកំពុងតែបន្តក្នុងរយៈពេលដ៏វែងមួយ ហើយអ្វីដែលសំខា ន់បំផុត គឺត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។ ដើម្បីរស់នៅតាមបែបគន្លងថ្មីនេះ មនុស្សគ្រប់គ្នា ត្រូវបន្តការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជានៅកន្លែងណាក៏ដោយដោយអនុវត្តដូចតទៅ៖ * លាងសម្អាតដៃឱ្យញឹកញាប់ * ខ្ទប់ច្រមុះ និងខ្ទប់មាត់ពេលក្អក ឬកណ្តាស * ចៀសវាងកុំយកដៃប៉ះមុខ * ចៀសវាងកុំទៅកន្លែងអ៊ូអរ ហើយកាត់បន្ថយពេលវេលានៅកនលែងបិទជិត * រក្សាគម្លាតយ៉ាងតិច១.៥ម៉ែត្រពីអ្នកដទៃ * សម្អាតវត្ថុ និងផ្ទៃដែលប៉ះពាល់ញឹកញាប់ជាប្រចាំ * ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ ប្រសិនបើអ្នកមិនស្រួលខ្លយន និងស្វែងរកការព្យាបាល ប្រសិនបើចាំបាច់៕ *** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាពជំងឺកូវិដ១៩ !
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...