Saturday, May 8, 2021

លោកស្រី ឱ វណ្ណឌីន ប្រាប់ពីចំណុចសំខាន់ៗចំនួន៥ ដែលប្រជាពលរដ្ឋត្រូវដឹង និងត្រូវអនុវត្តន៍ក្រោយចាក់វ៉ាក់សាំងរួច !

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានពន្យល់ចំណុចសំខាន់ចំនួន៥ ដែលប្រជាពលរដ្ឋ ត្រូវយល់ដឹង និងអនុវត្តន៍។ លោកស្រីបញ្ជាក់ថា ចំណុចសំខាន់ៗទាំង៥ ដែលអ្នកត្រូវធ្វើ និងត្រូវដឹងបន្ទាប់ពីចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ ដែលបង្ហាញ ដោយក្រសួងសុខាភិបាលរួមមាន៖ ១៖ អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។ ២៖ ប្រសិនបើអ្នកឈឺ នៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។ ៣៖ កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ មុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន។ ៤៖ បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ៥៖ បន្តអនុវត្តន៍ ៣ការពារ និង ៣កុំ +៣កុំ៖ កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃអោយ បានញឹកញាប់។ ដោយករណីឆ្លងកូវីដ១៩នៅតែមាន ក្នុងផ្ទៃប្រទេស និងប្រទេសជិតខាងផងដែរនោះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន គ្រប់តំបន់មិនថា ជាយដែនក្ដីក៏ដោយ ពិសេសរួមគ្នាអនុវត្ត៍វិធានការ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន កុំឱ្យយើងក្លាយជាអ្នកដែលចម្លងមេរោគកាចសាហាវ ទៅកាន់សមាជិកគ្រួសារ ឬមនុស្សក្បែរខ្លួនយើងឱ្យសោះ៕ *** សូមតាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News ពាក់ព័ន្ធដំណឹងភ្លាមៗពីស្ថានភាពជំងឺកូវិដ១៩ !
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...