Wednesday, March 3, 2021

ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្កើតកម្មវិធី (App) ឈ្មោះថា Khmer Vacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាន នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ ដោយដាក់ឲ្យប្រើប្រាស់ជាសាធារណៈ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អំឡុងពេលរងចាំការសម្រេចដាក់ឲ្យប្រើប្រាស់ កម្មវិធី Khmer Vacc ពីក្រុមហ៊ុន Google និងក្រុមហ៊ុន Apple លើ Play Store និង App Store ជាបណ្តោះអាសន្ន លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh៕ ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...