Sunday, February 28, 2021

ឥណ្ឌា៖ សត្វមាន់មួយក្បាលសម្លាប់ម្ចាស់ខ្លួនឯង នៅឯសង្វៀនជល់មាន់ខុសច្បាប់

(ញូដេលី)៖ មាន់ជល់មួយក្បាលដែលត្រូវបានគេតខ្នាយកូនកាំបិត សម្រាប់ល្បែងជល់មាន់ខុសច្បាប់ បានចាក់សម្លាប់ម្ចាស់របស់ខ្លួនឯងនៅឯភាគខាងត្បូង ប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ បុរសជាម្ចាស់មាន់ជល់ខាងលើត្រូវបានមាន់របស់ខ្លួនឯងចាក់ជាច្រើនខ្នាយចំក្រលៀន ខណៈកំពុងព្យាយាមចាប់មាន់មួយក្បាលនេះដែលរត់ចេញពីសង្វៀន។ បុរសរូបនេះ បានស្លាប់នៅតាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែបាត់បង់ឈាមច្រើនពេក រីឯសត្វមាន់ជល់នោះត្រូវបាននាំទៅកាន់ប៉ុស្ដិ៍ប៉ូលិស មុននឹងគេបញ្ជូនវាទៅកាន់កសិដ្ឋានមួយកន្លែង។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅឯសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិឡូតធូនួរ (Lothunur) នៃរដ្ឋតេឡាន់ហ្គាណា (Telangana)។ បច្ចុប្បន្ន ប៉ូលិស កំពុងតាមស្វែងរកមនុស្ស១៥នាក់ផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងសង្វៀនជល់មាន់ខុសច្បាប់។ បើតាមប៉ូលិសឥណ្ឌា មាន់ជល់ខាងលើត្រូវបានម្ចាស់របស់វាតខ្នាយកូនកាំបិតមានប្រវែង៧សង់ទីម៉ែត្រ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...