Sunday, May 31, 2020

អង់គ្លេស អនុញ្ញាតឲ្យគ្រប់ប្រភេទកីឡាទាំងអស់ធ្វេីសកម្មភាពឡេីងវិញនៅថ្ងៃចន្ទ រួមទាំងហាត់ប្រាណ ដេីម្បីសុខភាពផងដែរ

(ក្រុងឡុងដ៍)៖ រាជរដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានផ្តល់ភ្លេីងខៀវដល់គ្រប់ប្រភេទកីឡាទាំងអស់ អាចធ្វេីសកម្មភាពឡេីងវិញចាប់ពីថ្ងៃចន្ទដេីមខែមិថុនាតទៅ ក្នុងនោះអ្នកហាត់ប្រាណដេីម្បី សុខភាព ក៏អាចប្រព្រឹត្តទៅបានចាប់ពី៥នាក់ឡេីងទៅផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍របស់លោក Olivier Dowden អគ្គលេខាធិការវប្បធម៌អង់គ្លេសដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Channel News Asia បានឲ្យថា ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ហេីយ។ វាជាពេលដែលគ្រប់សកម្មភាពកីឡាទាំងអស់ត្រឡប់វិញដែរ តែស្ថិតក្នុងការប្រកួតបិទ ទ្វារ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ដដែល និងតេស្តរកមេរោគ Covid-19 មុនចូលទីលានទៀតផង។ ព្រឹត្តិការណ៍ប្រណាំងសេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តេីមប្រកួតមុនគេនៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា និងបន្តបន្ទាប់យុទ្ធនាការប្រកួតបាល់ទាត់ Premier League នៅថ្ងៃទី១៧ ខែមិថុនា ដ្បិតត្រូវផ្អាកជាបណ្តោះអាសន្នដូចគ្នាជិត ៣ខែមកនេះ ដោយសារវិបត្តិជំងឺផ្លូវដង្ហេីម Covid-19។ អង់គ្លេស ជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុប ដែលល្បីខាងបាល់ទាត់លីគ Premier League បានទទួលរងនូវរលក Covid-19 ធ្ងន់ធ្ងរមួយដែរ ដែលមានមនុស្សស្លាប់រហូតដល់ជាង ៣៨០០០នាក់ឯណោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...