Wednesday, April 29, 2020

ព័ត៌មានលម្អិត៖ ករណីឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ផ្ដើមពីករណីរំលោភតែមិនបានសម្រេច, ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ

(ភ្នំពេញ)៖ ករណីឃាតកម្មសម្លាប់នារីម្នាក់ នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ គឺផ្ដើមចេញពីករណីរំលោភតែមិនបានសម្រេច ហើយឃាតកសម្លាប់បំបិទមាត់ជនរងគ្រោះតែម្ដង។ អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា ជនដៃដល់ដែលបាន ប្រព្រឹត្តបទល្មើសនេះ ត្រូវបានកម្លាំងនគរបាលរបស់លោក តាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានភ្លាមៗផងដែរ ក្រោយកើតហេតុប៉ុន្មានម៉ោង (កើតហេតុម៉ោង០១៖៣០នាទីថ្ងៃត្រង់)។ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វង់ ភារម្យ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរកម្មករសំណង់។ ដោយឡែកជនរងគ្រោះឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ លោកអធិការបានប្រាប់អំពីដំណើររឿងថា នៅមុនពេលកើតហេតុជនសង្ស័យ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះ គំរាមចាប់រំលោភ តែនារីជនរងគ្រោះមិនព្រម ក៏ជនសង្ស័យ យកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់តែម្តង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន តែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...