Wednesday, February 5, 2020

នាយករដ្ឋមន្រ្តីកូរ៉េ រៀបចំពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី

(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សៃឃ្យូង (Chung Sye Kyun) បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ អាហារថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ របស់អង្គការសហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ ថ្លែងសុន្ទរកថា ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការពិសារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីប្រទេសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រជាជនកូរ៉េ លោកបានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះតួនាទីយ៉ាងសកម្មបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសលោកសូមកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។ លោកនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ នៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ និងខិតខំធ្វើនូវអ្វីៗគ្រប់បែបយ៉ាង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី លោក ជុង សៃឃ្យូង មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ និងជួយដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបាន នូវភាពជោគជ័យខ្ពង់ខ្ពស់បំផុត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...