Monday, February 17, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពន្លឿនការងារកាត់ក្តីចំពោះស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការណ៍បន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ។ លោក ក៏បានស្នើសុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចប្បន្ននេះលឺថាមានជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តី ដូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំអោយក្រសួងការងារ ត្រូវតាមដានពលការិនីដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ពួកគេ និងការពារការរំលោភបំពានផ្សេងៗ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...