Monday, January 27, 2020

សកម្មភាពមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តចែកម៉ាស់ ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីចូលរួមការពារចម្លងមេរោគថ្មី

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បាននឹងកំពុងបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជាកិច្ចការចូលរួមការពារការចម្លងមេរោគប្រភេទថ្មី ដែលបង្កឡើងដោយវិរុសកូរ៉ូណា។ ការចែកម៉ាស់ចំនួន១លាននេះ បន្តធ្វើឡើងរហូតពេញ១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ។ មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...