Thursday, December 12, 2019

ប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា នឹងត្រឡប់មកដល់កម្ពុជាវិញយប់នេះ ក្រោយចប់ SEA Games 2019

(ភ្នំពេញ)៖ ក្រុមប្រតិភូ និងអត្តពលិកទាំង ៩ប្រភេទកីឡារបស់កម្ពុជាចុងក្រោយ នឹងវិលត្រឡប់មកដល់មាតុភូមិវិញនាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រោយបញ្ចប់បេសកកម្មការប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ SEA Games 2019 នៅប្រទេសហ្វីលីពីន។ ប្រតិភូរាជរដ្ឋាភិបាល និងក្រុមអត្តពលិក ទាំង៩ប្រភេទកីឡាទាំងនោះសរុបមាន ១៣៧នាក់ ក្នុងនោះមានក្រុមប្រតិភូ ក្រុមប្រភេទកីឡាបាល់ទាត់ U22 សរុបចំនួន ២៤នាក់, កីឡាជិះកង់, បាល់ទះ, អត្តពលកម្ម, កីឡាវាយកូនបាល់, ក្រុមកីឡាករប្រដាល់ kick boxing, កីឡាហុកគី, ជឺជិតស៊ូ និងកីឡាចំបាប់។ ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៤៦គ្រឿង និងឈរលេខរៀងទី៨ ក្នុងតារាងមេដាយក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងរយៈពេល ១២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រួមមានប្រភេទកីឡា និងមេដាយមានដូចខាងក្រោម៖ ១៖ គុនល្បុក្កតោ៖ ប្រភេទវិញ្ញាសា Arnis ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១៧គ្រឿង។ ២៖ កីឡាប៉េតង់៖ ឈ្នះមេដាយមាស១ និងប្រាក់១គ្រឿង។ ៣៖ កីឡាតេក្វាន់ដូ៖ ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១គ្រឿង។ ៤៖ កីឡា Juitjutsu៖ ឈ្នះមេដាយមាស ១គ្រឿង។ ៥៖ កីឡាសីដក់ Sepaktakraw៖ ឈ្នះមេដាយប្រាក់ ១គ្រឿង។ ៦៖ កីឡាប្រដាល់គុនខ្មែរ៖ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង។ ៧៖ កីឡា Soft Tennis៖ ឈ្នះមេដាយសំរឹទ្ធ ២គ្រឿង។ ៨៖ កីឡាចំបាប់៖ ឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង។ ៩៖ កីឡាប្រដាល់សកល៖ ឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង។ ១០៖ កីឡាប្រដាល់ Kick boxing៖ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...