Thursday, December 26, 2019

News Update: មនុស្សស្លាប់កើនដល់៣៥នាក់ ក្នុងករណីរថយន្តក្រុងធ្លាក់ជ្រោះនៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ ចំនួនមនុស្សស្លាប់បានកើនដល់៣៥នាក់ ក្នុងករណីរថយន្តក្រុងបើកធ្លាក់ជ្រោះនៅប្រទេសឥណ្ឌូណេស៊ី ហើយដែលនេះជា គ្រោះថ្នាក់រថយន្ដក្រុងមានមនុស្សស្លាប់ច្រើនជាងគេបំផុត នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រថយន្តក្រុងមួយគ្រឿងខាងលើមានដឹកអ្នកដំណើររាប់សិបនាក់ បានជ្រុលចង្កូតធ្លាក់ទៅក្នុងជ្រោះយ៉ាងជ្រៅមួយ ហើយលិចចូលទឹកទន្លេកាលពី វេលាយប់រំលងអាធ្រាត្រ ថ្ងៃចន្ទកន្លងទៅ។ ហេតុការណ៍នេះបានកើតឡើងនៅខេត្តស៊ូម៉ាត្រខាងត្បូង។ ពីដំបូងឡើយប៉ូលិសបានអះអាងថាចំនួន មនុស្សស្លាប់គឺមានត្រឹម២៦នាក់ ប៉ុន្តែក្រុមជួយសង្រ្គោះទើបបានរុករកឃើញសាកសពជនរងគ្រោះ៩នាក់ទៀត។ គួរជម្រាបថា អាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមរុករកជនរងគ្រោះដែលអាចបាត់ខ្លួនផងដែរ។ រថយន្តក្រុងខាងលើ បានចាកចេញពីខេត្ត Bengkulu ដើម្បីឆ្ពោះទៅកាន់ក្រុង Pagar Alam នៃខេត្តស៊ូម៉ាត្រខាងត្បូង ជាមួយមនុស្សចំនួន២៧នាក់ធ្វើដំណើរលើនោះ ប៉ុន្តែបើតាមអ្នកដំណើរមួយចំនួនដែលរួចរស់ជីវិត បានអះអាងប្រាប់ប៉ូលិសថា មានមនុស្សប្រហែល៥០នាក់ នៅពេលគ្រោះថ្នាក់បានកើតឡើង។ ចំណែកឯ មូលហេតុបង្កឱ្យមានសោកនាដកម្មនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ហើយក្នុងចំណោមជនរងគ្រោះទាំង៣៥នាក់ មាន១៦នាក់ជាបុរស និង១៩នាក់ជាស្រ្តី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...