Monday, November 4, 2019

ប្រទេសឥណ្ឌាជាពិសេសរដ្ឋធានីញូដេលី កំពុងបន្តទទួលរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ

(ញូដេលី)៖ ប្រជាជនឥណ្ឌារាប់លាននាក់នៅក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា កំពុងតែបន្តរងការបំពុលខ្យល់អាកាសយ៉ាងធ្ងន់ធ្ងរ ខណៈសាលារៀនត្រូវបានបិទទ្វារ រីឯរថយន្តផ្ទាល់ខ្លួនត្រូវបានផ្អាកមិនឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ហើយការដ្ឋានសាងសង់នានាត្រូវបានបញ្ឈប់ដំណើរសិន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញ​ពីសារ​ព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវរងា ផ្សែងអ័ព្ទពុលតែងតែហ៊ុមព័ទ្ធទីក្រុងញូដេលី ខណៈវាបង្កឡើងដោយផ្សែងចេញពីយានជំនិះ ពីតំបន់ឧស្សាហកម្ម និងពីការដុតបញ្ឆេះ​​​ពាក់ព័ន្ធវិស័យកសិកម្មនៅតាមប្រទេសក្បែរខាង។ ប៉ុន្តែវិបត្តិនៃការបំពុលខ្យល់អាកាសនៅឆ្នាំនេះ បានប្រែក្លាយទៅជាមានសភាពធ្ងន់ធ្ងរជាងប៉ុន្មានឆ្នាំកន្លងមក ដោយ​អភិបាលក្រុងញូដេលីលោក Arvind Kejriwal បានអំពាវនាវឲ្យរិះរកចំណាត់ការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់ការបំពុលដ៏អាក្រក់នេះ។ លោក Kejriwal បាន​បង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ផ្សែងពុលមាននៅគ្រប់ទីកន្លែង ដែលជាហេតុធ្វើឲ្យប្រជាជនជាពិសេសក្មេងនិងមនុស្សចាស់ ពិបាកក្នុងការដកដង្ហើម ហើយបណ្តាលឲ្យក្រហាយភ្នែកថែមទៀត។ សាលារៀនដែលបានបិទទ្វារតាំងពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបន្តរហូតមកទល់ថ្ងៃចន្ទនេះ ស្របពេលដែលការដ្ឋានសាងសង់នានានៅទូទាំងរដ្ឋធានីញូដេលី និងតំបន់​ជុំវិញ ត្រូវបានផ្អាកប្រតិបត្តិ​ការរហូតដល់ថ្ងៃអង្គារស្អែក។ រដ្ឋបាលលោក Kejriwal ក៏បានបង្គាប់មិនឲ្យរថយន្តផ្ទាល់ខ្លួនមួយចំនួនធំធ្វើចរាចរណ៍លើដងផ្លូវផងដែរ។ ក្រៅ​ពីទីក្រុងញូដេលី នៅតាមផ្នែកដទៃទៀតនៃប្រទេសឥណ្ឌា ក៏បាននិងកំពុងទទួលរងការបំពុលខ្យល់អាកាសដូចគ្នា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...