Tuesday, September 17, 2019

ថ្ងៃដែលបេក្ខជនរងចាំកាលបរិច្ឆេទ កាលវិភាគ និងបទបញ្ញត្តិ ដើម្បីប្រឡងចូលជាមន្ត្រីរាជការបានមកដល់ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទ កាលវិភាគ និងបទបញ្ញត្តិ ក្នុងការប្រឡងជ្រើសរើសសិស្ស និសិ្សត និងមន្ត្រីរាជការទូទៅ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៩។ តាមសេចក្តីជូនដំណឹងបានឱ្យដឹងថា កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ មណ្ឌលប្រឡង នៅ វិទ្យាល័យជាស៊ីមសន្ធរម៉ុក ចំពោះក្របខណ្ឌ ក និង ខ និងនៅ សាលាបឋមសិក្សាសន្ធរម៉ុក ចំពោះក្របខណ្ឌ គ។ បេក្ខជន ត្រូវមកដល់មណ្ឌលប្រឡងនៅ ម៉ោង ៦:០០នាទី ព្រឹក។ សម្រាប់ព័ត៌មានលំអិតអាចទាក់ទងនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ឬទូរសព្ទលេខ៖ ០១២ ៣៩៤ ៤៤០ / ០១២ ៩៤១ ៧៩៥៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...