Thursday, September 19, 2019

អំពើហិង្សាដោយកាំភ្លើងធ្វើឲ្យអាមេរិកខាតបង់សេដ្ឋកិច្ចជិត២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

(វ៉ាស៊ីនតោន)៖ របាយការណ៍ការណ៍ថ្មីមួយចេញផ្សាយនាថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញថា អំពើហិង្សាដោយកាំភ្លើងបានធ្វើឲ្យ​សហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ចប្រមាណ២២៩ពាន់លានដុល្លារ ដែលស្មើនឹង១.៤ភាគរយនៃប្រាក់ចំណូលជាតិសរុបរបស់ខ្លួន​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ របាយការណ៍ខាងលើ ដែលយោងតាមទិន្នន័យរបស់អាជ្ញាធរពាក់ព័ន្ធ រួមមានដូចជាមជ្ឈមណ្ឌលច្បាប់ប្រយុទ្ធប្រឆាំងអំពើហិង្សាដោយ​កាំភ្លើង Giffords ត្រូវបានចងក្រងឡើងដោយក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក។ យោងតាមរបាយការណ៍នោះ រដ្ឋអាមេរិកដែលមានលក្ខណៈជនបទ រួមមាន Mississippi និង Alabama គឺទទួលរងការខាតបង់សេដ្ឋកិច្ចច្រើនជាងគេ ដោយ​សារតែអំពើហិង្សាដោយកាំភ្លើង។ រីឯរដ្ឋដែលមានអត្រាអ្នកប្រើកាំភ្លើងខ្ពស់ជាងគេ ដូចជា Alaska និង Arkansas គឺក៏មានចំនួន​អ្នកធ្វើអត្តឃាតដោយកាំភ្លើងច្រើនជាងគេផងដែរ ខណៈរដ្ឋ Alaska មានចំនួនមនុស្សស្លាប់ដោយកាំភ្លើង ច្រើនជាងគេបំផុត ក្នុងចំណោមរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក។ របាយការណ៍ខាងលើ បានរកឃើញទៀតថា កុមារនិងយុវវ័យនៅសហរដ្ឋអាមេរិក ត្រូវប្រឈមនឹងហានិភ័យខ្ពស់ខ្លាំង នៃការទទួលរងរបួសឬមួយក៏​បាត់បង់​ជីវិតដោយសារកាំភ្លើង បើធៀបនឹងប្រទេសជឿនលឿនដទៃទៀត។ គួរជម្រាបថា កាលពីដើមខែសីហាកន្លងទៅ មនុស្សសរុបជាង៣០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្នុងករណី​បាញ់ប្រហារចំនួនពីរ នៅឯទីក្រុង Dayton នៃរដ្ឋ Ohio និងនៅទីក្រុង El Paso នៃរដ្ឋ Texas ដែលជាហេតុធ្វើឲ្យសាធារណជន​អាមេរិកបង្ហាញក្តីព្រួយបារម្ភសាជាថ្មី ប៉ុន្តែករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាលបែបនេះ គឺជាបញ្ហាដ៏យូរណាស់មកហើយ ដែលអាមេរិកមិនអាចរក​វិធីដោះស្រាយបានឡើយមកទល់បច្ចុប្បន្ន។ បើតាមអង្គការរក្សាទុកឯកសារពាក់ព័ន្ធអំពើហិង្សាដោយកាំភ្លើង Gun Violence Archive គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ក្នុងឆ្នាំ២០១៩ មានករណីទាក់ទិននឹងអំពើហិង្សាដោយកាំភ្លើងចំនួន៤០,៣៣១ករណី ដែលបណ្តាលឲ្យមនុស្សសរុប១០,៦៨១នាក់បាត់បង់ជីវិត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...