Saturday, September 21, 2019

លោក ដូណាល់ ត្រាំ៖ «ការវាយលុកចូលប្រទេសអ៊ីរ៉ង់គឺជារឿងងាយបំផុត តែខ្ញុំសុខចិត្តអត់ធ្មត់ដើម្បីគ្រប់គ្នា»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការប្រើប្រាស់កម្លាំងយោធាវាយលុកចូលប្រទេសអ៊ីរ៉ង់ គឺជាការសម្រេចចិត្តយ៉ាងងាយស្រួលជាទីបំផុត ប៉ុន្តែលោកសុខចិត្តជ្រើសរើសយកការអត់ធ្មត់ ដើម្បីអ្នករាល់គ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអូស្រាលី ក្នុងឯសេតវិមាននាថ្ងៃសុក្រសប្ដាហ៍នេះ។ នាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកគឺជាមហាអំណាចយោធាខា្លងជាងគេ នៅលើពិភពលោក... ដូច្នេះការប្រើប្រាស់កម្លាំងយោធាវាយសម្រុកចូលក្នុងប្រទេសអ៊ីរ៉ង់ គឺជាការសម្រេចចិត្តងាយបំផុត។ ប៉ុន្តែខ្ញុំសម្រេចចិត្តអត់ធ្មត់ ហើយអ្វីដែលខ្ញុំកំពុងធ្វើមិនមែនធ្វើដើម្បីនរណាម្នាក់ទេ តែខ្ញុំធ្វើតែរឿងល្អដើម្បីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។ គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចចិត្តបញ្ជូនកងទ័ពបន្ថែម ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក៏ដូចជាប្រកាសដាក់ទណ្ឌកម្មលើធនាគារកណ្ដាលអ៊ីរ៉ង់ បន្ទាប់ពីរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតពីរកន្លែង រងការវាយប្រហារដោយយន្ដហោះដ្រូន និងមីស៊ីលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់ជាអ្នកប្រព្រឹត្ត តែអ៊ីរ៉ង់បានបដិសេធ ខណៈមានការសង្ស័យជាច្រើនផ្ទុះឡើង ពាក់ព័ន្ធនឹងសមត្ថភាពប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាមេរិក ក្រោយបរាជ័យទប់ស្កាត់ការវាយប្រហារនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...