Tuesday, August 27, 2019

ពេលដែលមហាអំណាច G7 មិនខ្វាយខ្វល់ចំពោះអ៊ីរ៉ង់ ដូច្នេះអ៊ីរ៉ង់មានតែទៅចាប់ដៃចិន...

(ប៉េកាំង)៖ ប្រទេសអ៊ីរ៉ង់ និងចិនចាំបាច់ត្រូវតែរួមកម្លាំងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងគំនិតបែបឯកតោភាគី និងទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅឯទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈអ៊ីរ៉ង់កំពុងស្វែងរកការគាំទ្រពីចិន បន្ទាប់ពីថ្នាក់ដឹកនាំ G7 ហាក់ដូចជាមិនអើពើសោះ ចំពោះសំណើរបស់ទីក្រុងតេហេរ៉ង់ ក្នុងការលុបចោលការដាក់ទណ្ឌកម្មប្រេង ជាថ្នូរនឹងការថែរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នាឱកាសនោះលោក Zarif បានគូសបញ្ជាក់ដូច្នេះថា «គំនិតឯកតោភាគីកំពុងកើនឡើង ហើយការបដិសេធច្បាប់អន្តរជាតិ មិនមែនមានន័យត្រឹមតែការមិនគោរពច្បាប់អន្តរជាតិនោះទេ ប៉ុន្តែវាគឺជាចេតនាបំផ្លាញច្បាប់អន្តជាតិតែម្ដង... ដូច្នេះយើងត្រូវតែរួមកម្លាំងគ្នាឡើង»។ គួរបញ្ជាក់ថា ថ្វីបើលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបានបញ្ជាក់ចំៗឈ្មោះក៏ដោយ តែគេអាចស្មានដឹងថា អ្វីដែលលោកបានលើកឡើងគឺចង់សំដៅលើសហរដ្ឋអាមេរិក ជាពិសេសគឺរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...