Tuesday, August 27, 2019

រុស្ស៊ីបញ្ជាក់៖ ករណីផ្ទុះកាលពីដើមខែសីហា «មិនមែនជាការធ្វើតេស្តនុយក្លេអ៊ែរ» ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានចេញមុខមកបញ្ជាក់ អំពីឧប្បត្តិហេតុផ្ទុះគ្រាប់មីស៊ីល ដែលបានផ្តាច់ជីវិតមន្ត្រីជំនាញខ្លួន ០៥រូបកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះថា មិនមានជាប់ទាក់ទងនឹងការធ្វើតេស្តនុយក្លេអ៊ែរនោះទេ ហើយក៏មិនស្ថិតក្នុងដែនសមត្ថកិច្ច នៃអង្គការសន្ធិសញ្ញាហាមឃាត់តេស្តនុយក្លេអ៊ែរ ដែលហៅកាត់ថា CTBTO នោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩។ ក្រសួងបានដកស្រង់សម្តីរបស់ អាឡិចហ្សៃ កាពៅ (Alexei Karpov) ដែលជាតំណាងរបស់រុស្ស៊ីប្រចាំអង្គការ CTBTO យ៉ាងដូច្នេះថា «ការធ្វើតេស្តនេះ គឺទាក់ទងទៅនឹងការអភិវឌ្ឍសព្វាអាវុធ ដែលយើងបានចាប់ផ្តើមបង្កើតវា ដើម្បីជាវិធានការសងសឹកមួយ ទាក់ទងនឹងការដកជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ពីសន្ធិសញ្ញាមីស៊ីលផ្លោងផ្លោង (ABM) កាលពីឆ្នាំ២០០២»។ គួរជម្រាបថា អ្នកជំនាញនុយក្លេអ៊ែររុស្ស៊ី ០៥រូបបានស្លាប់បាត់បង់ជីវិត និងយ៉ាងហោចណាស់ ០៦ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះមួយក្នុងកំឡុងពេលសាកល្បងមីស៊ីល នៅក្បែរតំបន់ អាខាន់ជែលក៍ (Arkhangelsk) ភាគពាយ័ព្យប្រទេសរុស្សី កាលពីថ្ងៃទី០៨ ខែសីហាកន្លងទៅនេះ។ ជុំវិញរឿងនេះដែរ ក្រសួងការពារជាតិរុស្សីបានបញ្ជាក់ប្រាប់ថា គ្មានបញ្ហាវិទ្យុសកម្មណាមួយ ត្រូវបានរកឃើញ បន្ទាប់ពីមានឧប្បត្តិហេតុខាងលើនេះទេ ខណៈអាជ្ញាធរមូលដ្ឋាននៅជិតទីក្រុង ស៊ែវែរ៉ូដវីង (Severodvinsk) បានរាយការណ៍ឲ្យដឹងថា មានការកើនឡើងក្នុងរយៈពេលខ្លីបំផុត ហើយបាត់ទៅវិញ។ ដោយឡែកលោក Karpov ដែលជាតំណាងរបស់រុស្ស៊ីប្រចាំអង្គការ CTBTO បាននិយាយថា កម្រិតវិទ្យុសកម្មក្នុងតំបន់គឺធម្មតាទេ ហើយវាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខភាពមនុស្សនាតំបន់នោះឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...