Saturday, August 31, 2019

អាមេរិក៖ ផ្ទុះករណីបាញ់ប្រហារបង្ករបួស១០នាក់ ក្រោយចប់ការប្រកួតបាល់ឱបសិស្សវិទ្យាល័យ ក្រោមលទ្ធផល១០ទល់នឹង០

(អាមេរិក)៖ ករណីបាញ់ប្រហារមួយបានផ្ទុះឡើង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ឱបរវាង​សិស្សសាលានៅក្នុងទីក្រុងម៉ូបាល (Mobile) នៃរដ្ឋអាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក និងបានបង្កឲ្យមនុស្ស ១០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។ ការបាញ់ប្រហារខាងលើនេះបានកើតឡើង នៅក្នុងកីឡាដ្ឋានមួយកន្លែងក្នុងទីក្រុង Mobile កាលពីវេលាយប់ថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ក្រោយហេតុការណ៍នោះ​ក្មេងជំទង់ៗអាយុចន្លោះពី ១៥-១៨ឆ្នាំបានទទួលរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែកមេបញ្ជាការប៉ូលិសប្រចាំទីក្រុង Mobile នៃរដ្ឋ Alabama លោក ឡរ៉េនស៍ ប៊ែតធីស (Lawerence Battiste) បានបង្ហាញការហួសចិត្តយ៉ាងដូច្នេះថា «ហេតុអ្វីបានជាក្មេងៗទាំងឡាយ បង្កអំពើហិង្សានៅក្នុងព្រឹត្តិការណ៍ជាសាធារណៈបែបនេះ?» គួរបញ្ជាក់ថា បើតាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ការបាញ់ប្រហារបានកើតមានឡើង នៅក្រោយបញ្ចប់ការប្រកួតបន្តិច ដោយគេបានលឺសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ហើយប៉ូលិសកំពុងតាមដានរកជនសង្ស័យ ដែលបានបង្ករឿងនេះឡើយ។ វាជាការប្រកួតបាល់ឱបរវាងសិស្សវិទ្យាល័យ លែហ្វឡ័រ (Leflore) និងវិទ្យាល័យវីលៀមសុន (Williamson) ដែលជាលទ្ធផលនោះគឺសិស្សវិទ្យាល័យ Williamson ទទួលបានជ័យជម្នះដោយគ្រាប់បាល់ ១០ ទល់នឹង ០៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...