Tuesday, July 2, 2019

ចិននឹងលុបចោលការដាក់កំហិតមួយចំនួន លើការវិនិយោគពីបរទេសនៅឆ្នាំ២០២០ ដើម្បីលើកទឹកចិត្តដល់អ្នករកស៊ីជាមួយចិន

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានថ្លែងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលចិននឹងលុបចោលការដាក់កំហិត លើភាពជាម្ចាស់កម្មសិទ្ធិមូលប័ត្រ សម្រាប់អ្នកវិនិយោគបរទេសនៅឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។ លោក Li Keqiang ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាលៀន (Dalian) នៃភាគឦសានប្រទេសចិន។ លោក Li បានបញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងជួយជំរុញកំណើនវិស័យផលិតកម្ម ក្នុងនោះរួមមានទាំងឧស្សាហកម្មរថយន្ដ ព្រមទាំងបន្ធូរបន្ថយផងដែរការដាក់កំហិតមួយចំនួនធំ នៅក្នុងវិស័យជាច្រើនទៀតនៅពេលអនាគត ដើម្បីកាត់បន្ថយភាពអវិជ្ជមានក្នុងការវិនិយោគរបស់បរទេស នៅក្នុងប្រទេសចិន។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីចិនក៏ធ្វើសកម្មភាពលើកកម្ពស់ផងដែរលើវិស័យនាំចូល និងសេវាកម្ម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...