Thursday, June 13, 2019

អគ្គិភ័យឆេះទីតាំងស្ដុកប្រេងម៉ាស៊ីន នៅខណ្ឌចំការមន បានរលត់ទៅវិញហើយ, សមត្ថកិច្ចប្រើប្រាស់ឡានទឹក ១៨គ្រឿង ខណៈមន្ដ្រីពន្លត់អគ្គិភ័យ ២នាក់រងរបួសក្នុងប្រតិបត្តិការនេះ

(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យឆេះទីតាំងស្ដុកប្រេងម៉ាស៊ីនមួយកន្លែង នៅក្បែររង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយសមត្ថកិច្ចបានអន្ដរាគមន៍ដើម្បីបាញ់ពន្លត់អគ្គិភ័យមួយនេះ។ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានរាយការណ៍ពីកន្លែងកើតហេតុថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ បានបញ្ចេញឡានទឹកចំនួន១៨គ្រឿងញៀន ដើម្បីទៅជួយសង្គ្រោះទីតាំងគ្រោះថ្នាក់ខាងលើ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ប៉ុន្ដែក្នុងប្រតិបត្តិការនេះ ក៏មានមន្ដ្រីពន្លត់អគ្គិភ័យ២នាក់ បានរងរបួសផងដែរ ដោយសារតែផ្ទុះសាំងត្រូវ។ បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីទំហំ នៃការខូចខាតនៅឡើយទេ ពោលគ្រាន់តែបញ្ជាក់ថា សម្ភារក្នុងទីតាំងខាងលើ ត្រូវបានភ្លើងឆេះទាំងស្រុង។ ដោយឡែក មូលហេតុវិញ សមត្ថកិច្ចក៏មិនទាន់ប្រាប់ដូចគ្នាផងដែរ ព្រោះនៅពេលនេះកំពុងស្រាវជ្រាវ និងធ្វើការសួរនាំម្ចាស់ទីតាំង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...