Wednesday, May 8, 2019

រកឃើញបំណែកដ៏សំខាន់មួយនៃតំបន់ថ្មប្រវត្តិសាស្រ្ត Stonehenge នៅអង់គ្លេស ក្រោយបាត់ដំណឹងអស់៦០ឆ្នាំ

(ឡុងដ៍)៖ បំណែកស្នូលដ៏សំខាន់មួយនៃក្រុមថ្ម Stonehenge ដែលមានទីតាំងនៅចក្រភពអង់គ្លេស ត្រូវ​ប្រកាសឲ្យដឹងថា បានរក​ឃើញ​វិញហើយ ក្រោយពីវាបានបាត់ដំណឹងអស់រយៈពេល៦០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។ ថ្មស្នូលមានរាងដូចកូនដំបងមួយដើម ត្រូវបានគេស្វានចេញពីថ្មនៅក្នុងតំបន់ថ្មបុរាណ Stonehenge ភាគខាងជើងចក្រភពអង់គ្លេស កាលពីអំឡុងកិច្ចការងារអភិរក្សមួយ នៅឆ្នាំ១៩៥៨។ ខណៈនោះនៅពេលស្វានចេញយកមក ពុំមាននរណាម្នាក់ដឹងច្បាស់ថាវានៅ​ទីណានោះទេ ហើយក៏ត្រូវបានគេសន្មត់ថាបាត់តែម្តង។ គួរជម្រាបថា កាលពីឆ្នាំ១៩៥៨ ក្រុមបុរាណវិទូបានធ្វើការស្តាក្រុមថ្មបីដុំគេហៅថា Trilithon (២ឈរនិង១ផ្តេកនៅពីលើ) ដែល​បាន​ដួល​រលំ នៅតំបន់ Stonehenge ឲ្យមានសភាពដូចដើមឡើងវិញ។ អំឡុងពេលធ្វើកិច្ចការនោះ ស្នាមប្រេះក៏ត្រូវបានប្រទះឃើញ​នៅក្នុងដុំថ្មមួយនៃថ្មបញ្ឈរទាំងពីរ ដូច្នេះហើយដើម្បីជួយទប់លំនឹងរបស់វា គេក៏បានសម្រេចស្វានយកស្នូលថ្មចំនួន​០៣​មានប្រវែង​​ប្រមាណជា០១ម៉ែត្រៗចេញពីថ្មនោះ ដើម្បីស៊កដងដែកចូលជំនួសវិញ។ ក្នុងចំណោមស្នូលថ្មទាំងបី មួយដើមត្រូវបានលោក Robert Phillips ដែលកាលនោះជាបុគ្គលរបស់ក្រុមហ៊ុនមួយពាក់ព័ន្ធនឹង​កិច្ចការ​ងារអភិរក្សខាងលើ លាក់យកទៅរក្សាទុករហូតមកទាល់តែមកដល់ខែឧសភា ឆ្នាំ២០១៨ ខណៈលោកមានវ័យ៨៩ឆ្នាំទៅហើយនិង​កំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក ទើប​តែសម្រេច​ប្រគល់​​មកឲ្យអាជ្ញាធរថែរក្សាតំបន់ Stonehenge គឺ English Heritage វិញ។ ស្ថាប័ន English Heritage ទើបប្រកាសឲ្យដឹង​ជាសាធាណៈ នាពេលនេះប៉ុណ្ណោះ។ ខណៈបំណែកស្នូល០២ទៀត នៅតែមិនដឹងនៅទីណា ស្ថាប័ន English Heritage បានអំពាវនាវឲ្យបុគ្គលទាំងឡាយណា ដែលមាន​ដំណឹងអំពីពួកវាទាក់ទងមកខ្លួន ព្រោះវត្ថុទាំងនេះមានសារសំខាន់ជាខ្លាំង ដែលអាចជួយឲ្យក្នុងកំណត់ឲ្យបានច្បាស់ថា តើក្រុមថ្ម Stonehenge នេះ មានប្រភពមកពីណាឲ្យប្រាកដ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...