Tuesday, April 23, 2019

អារ៉ាប៊ីសាអូឌីតប្រហារជីវិតអ្នកទោស៣៧នាក់ ពីបទពាក់ព័ន្ធនឹងភេរវកម្ម

(រីយ៉ាដ)៖ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបានឱ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកទោស៣៧នាក់ត្រូវបានកាត់ទោសប្រហារជីវិត ពីបទមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។ យោងតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយបន្តដោយសារព័ត៌មានរដ្ឋ ក្រសួងមហាផ្ទៃអារ៉ាប៊ីសាឌីតបានបញ្ជាក់ដូច្នេះថា៖ « ទោសប្រហារជីវិតត្រូវបានអនុវត្ត...លើឧក្រិដ្ឋជនដែលបង្កើតមនោគមន៍វិជ្ជាភេរវកម្ម និងបណ្ដាញភេរវកម្មដើម្បីបំផ្លាញ សន្តិសុខ ក៏ដូចជាបង្កភាពវឹកវរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត»។ គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត អ្នកទោសទាំង៣៧នាក់ដែលត្រូវប្រហារជីវិតគឺជាជនជាតិ អារ៉ាប៊ីសាអូឌីតទាំងអស់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...