Wednesday, March 20, 2019

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្តល់ដំបូន្មានល្អៗ ដល់កុមារ គ ថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងភរិយា បានអមដំណើរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងលោកស្រី ព្រមទាំងមានលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព។ នេះជាការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និងពិការភ្នែកនៅខេត្តសៀមរាប នៃវិទ្យាល័យអប់រំពិសេសសៀមរាប និងបរិភោគអាហាររួមគ្នាជាការជួបជុំគ្នាសប្បាយមួយ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។ តាមការបញ្ជាក់របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប ស្តីអំពីសកម្មភាពរបស់វិទ្យាល័យ ដោយមានអគារសិក្សា ១២ខ្នង មានបុគ្គលិក ៤០នាក់ ស្រី១៨នាក់ មានសិស្ស គ ថ្លង់ និងពិការភ្នែកចំនួន ១៥៥នាក់ ស្រី ៦២នាក់ ក្នុងនោះសិស្ស គ ថ្លង់ ១៣៥នាក់ ស្រី ៥៥នាក់ សិស្សពិការភ្នែក ២០នាក់ ស្រី ០៧នាក់ និងមានសិស្សមកពីបណ្តាតាមខេត្តផ្សេងៗ ស្នាក់នៅក្នុងសាលា ១០១នាក់ ស្រី ២៨នាក់ផងដែរ។ មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗជាកុមារគ ថ្លង់ និងពិការភ្នែក នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរសាលាកុមារ គ ថ្លង់ និងពិការភ្នែក បានប្តូរឈ្មោះទៅជាវិទ្យាល័យអប់រំពិសេសសៀមរាប គឺសបញ្ជាក់ផងដែរ អំពីលក្ខណៈពិសេសរបស់សាលា។ លោកក៏បានសម្តែងការអាណិតអាសូរចំពោះក្មួយៗកុមារ គ ថ្លង់ និងពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំរៀនសូត្រ នៅតាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និងបច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២ របស់ក្មួយៗ។ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានធ្វើការផ្គត់ផ្គង់ជាប្រចាំខែដល់ក្មួយៗនៃសាលាកុមារ គ ថ្លង់ និងពិការភ្នែក និងបានធ្វើការរៀបចំជួបជុំលេងសប្បាយជាមួយក្មួយៗទៀតផង។ លើសពីនេះ លោកក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់រហូតបានរកនូវការងារជូនដល់សិស្ស គ ថ្លង់ និងពិការភ្នែក បានធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ កត្តាទាំងនេះក៏សបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី តែងតែគិតគូដល់កូនៗចៅៗ មានពិការភាពពីកំណើត អោយមានចំណេះដឹង និងមុខជំនាញដូចអ្នកមិនពិការ ហើយបានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើងចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ។ ម្យ៉ាងវិញទៀត លោកក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់ក្មួយៗកុមារ គ ថ្លង់ និងពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹងចេះជួយនូវទុក្ខធុរៈមិត្តភ័ក្តិ ចេះស្រឡាញ់សាមគ្គីគ្នាអោយបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម។ មុននឹងបញ្ចប់ លោកបានមានប្រសាសន៍លើកទឹកចិត្តដល់កុមារ ពិការ គ និងថ្លង់ទាំងអស់កុំតូចចិត្ត និងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រអោយបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ។ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង អោយបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារ គ ថ្លង់ និងពិការភ្នែកខេត្តសៀមរាប ក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាបន្តបន្ទាប់ហើយដែរ។ ហើយនៅថ្ងៃនេះដើម្បីអោយក្មួយៗជាជនពិការ ជួបជុំគ្នាសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក ឧបនាយករដ្ឋមន្រ្តីបានរៀបចំម្ហូបអាហារឆ្ងាញ់ៗ សម្រាប់ទទួលទានរួមគ្នាផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...