Thursday, March 21, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយបានអំពាវនាវឱ្យបន្តជំរុញវិធានការទាំង៧ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ វិធានការទាំង៧នោះរួមមាន៖ ទី១- ត្រូវខិតខំបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅពិសេសត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំឱ្យចំគោលដៅ។ ទី២- ជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មដែលអាចងាយរងហានិភ័យដោយសារគ្រឿងញៀន។ ទី៣- ពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មឹងម៉ាត់។ ទី៤- ជំរុញការរិះរកវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានាដែលត្រូវបានរឹបអូស និងបង្កបពាក់ព័ន្ធនឹងបទល្មើសគ្រឿនញៀន។ ទី៥- ជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿនញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស។ ទី៦- បន្តពង្រឹងនិងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មដោយត្រូវមានយន្តការដឹកនាំនិងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ សង្កាត់។ ទី៧- កសាងឱ្យបាននូវយន្តការតាមដាន ត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន៕ សូមអានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ដូចខាងក្រោម៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...