Wednesday, March 13, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត ក្រោមហិរញ្ញប្បទានរបស់ប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពេលសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា មហិច្ឆតារបស់លោកមិនត្រឹមតែតភ្ជាប់ខេត្តកោះកុងទៅខេត្តព្រះសីហនុ និងទៅរាជធានីភ្នំពេញនោះទេ គឺលោកនឹងសាងសង់ផ្លូវតភ្ជាប់ខេត្តកោះកុងទៅតំបន់ថ្មដានៅខេត្តពោធិ៍សាត់ ទៅខេត្តបាត់ដំបង និងប៉ៃលិនផងដែរ។ ក្នុងនោះ គឺប្រជាពលរដ្ឋមិនចាំបាច់ធ្វើដំណើរវាងតាមភ្នំពេញទៀតទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...