Monday, March 18, 2019

តើបុណ្យភូមិឆ្នាំ២០១៩នេះ នឹងធ្វើឡើងនៅទីណា?

កាលពីឆ្នាំ២០១៨ បុណ្យភូមិត្រូវបានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងវត្តគោកអំពិល ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ដោយឡែក សម្រាប់បុណ្យភូមិឆ្នាំ២០១៩ ដែលជាបុណ្យភូមិលើកទី៦ នឹងធ្វើឡើងនៅវត្តព្រះធាតុ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោរវិញម្តង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ បុណ្យភូមិ នឹងមានការដាក់តាំងលក់ទំនិញ ម្ហូបអាហារ សំលៀកបំពាក់ សៀវភៅ និងសម្ភារផ្សេងៗជាច្រើននៅតាមស្តង់នានា។ កម្មវិធីនេះ ក៏នឹងមានការចូលរួមពីសិល្បករមួយចំនួនដូចជា DJ ណាណា និងកញ្ញា មាន សូនិតា ជាដើម ហើយជាពិសេសក៏មានការប្រគុំតន្រ្តីរបស់ក្រុមតារាចំរៀង Original Songs ផងដែរ។ គួរបញ្ជាក់ថា បុណ្យភូមិ ជាកម្មវិធីបែបប្រពៃណីមួយ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកំសាន្តជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មានការបង្ហាញនិងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...