លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនគោរពអធិបតេយ្យរដ្ឋឯករាជ្យកម្ពុជា និងមានចេតនាបំភ្លៃ និងបំភាន់ការអនុវត្តនីតិវិធីច្បាប់របស់តុលាការកម្ពុជាក្នុងសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមរយៈ Facebook កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហោះសារមួយការពារលោក កឹម សុខា អតីតប្រធាននៃគណបក្សសង្រ្គោះជាតិ ដែលតុលាការកំពុងចោទប្រកាន់ ពាក់ព័ន្ធនឹងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖


0 comments