Wednesday, January 9, 2019

ក្រសួងការពារជាតិរៀបចំ សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការការងារយោធាឆ្នាំ២០១៩ របស់យោធភួមិភាគទី៥

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការការងារយោធាឆ្នាំ២០១៩ របស់យោធភួមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ អញ្ជើញចូលរួមក្នុងឱកាសនោះដែរ រួមមាន ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការ កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកអភិបាលនៃគណៈអភិបាលខេត្តទាំង៤ (បន្ទាយមានជ័យ,បាត់ដំបង,ប៉ៃលិន,ពោធិ៍សាត់) និងប្រតិភូកងទ័ពជើងគោក តំណាងក្រសួងការពារជាតិ តំណាង អគ្គបញ្ជាការ អគ្គស្នងការនគរបាលប្រចាំទិស មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការកងពលតូចថ្មើរជើង (៥១,៥២,៥៣,និង១៤) មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កងរាជអាវុធហត្ថ ស្នងការនគរបាលខេត្តទាំង៤ មេបញ្ជាការកងការពារព្រំដែនទាំង៤ (៥០១,៥០២,៥០៣,៥០៤) ព្រមទាំងមេបញ្ជាការ នាយទាហានចំណុះកងឯកភាពយោធភូមិភាគទី៥ សរុបចំនួន ៣០០នាក់នៅសាលប្រជុំធំយោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង នាយសេនាធិការ បានអានសុន្ទរកថាស្វាគមន៍ និងអាននូវរបាយការណ៍លទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផែនការសកម្មភាពឆ្នាំ២០១៩ ជូនអង្គពិធីទាំងមូលផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...