Monday, January 14, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីកាត់បន្ថយការនាំចូល បង្កើនការនាំចេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្លឿនឱ្យក្រសួងមានសមត្ថកិច្ច ធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងឱ្យកាន់តែលឿន ក្នុងគោលបំណងទាក់ទាញការវិនិយោគ តាមរយៈកាត់បន្ថយការចំណាយផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដោយលោកបានបញ្ជាក់ថា «នៅពេលខាងមុខ នឹងដាក់ចេញនូវវិធានការកាត់បន្ថយការចំណាយទាំងផ្លូវការ និងមិនផ្លូវការរបស់អ្នកវិនិយោគ ដើម្បីឱ្យអ្នកវិនិយោគទាំងនោះ មានឱកាសកាន់តែខ្លាំង សម្រាប់ការប្រកួតប្រជែងទៅលើវិស័យសេដ្ឋកិច្ច បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើនការនាំចេញ»។ លោកនាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ លោកនាយករដ្ឋមន្ត្រី បានលើកលទ្ធផលជោគជ័យមួយនៃកំណែទម្រង់សេដ្ឋកិច្ចកន្លងមកថា «គ្រាន់តែវិស័យសំណង់មួយទេ កាលពីពេលមុនយើងប្រើប្រាស់ស៊ីម៉ង ៥លានតោន រហូតដល់ ៧-៨លានតោនក្នុងមួយឆ្នាំ ដែលយើងនាំចូលស្ទើតែទាំងអស់ ប៉ុន្តែឥឡូវយើងផលិតក្នុងស្រុកខ្លួនឯងបាន ៧លាន ៥សែនតោន ដែលអាចផ្គត់ផ្គង់សេចក្តីត្រូវការមិនតិចជាង ៩០%ក្នុងប្រទេស»។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងត្រូវតែខិតខំកែទម្រង់ខាងក្នុងនេះ ដើម្បីឱ្យសេដ្ឋកិច្ចយើងប្រកួតប្រជែង ព្រោះយើងមិនអាចពឹងគេអស់មួយជីវិតទេ យើងត្រូវតែរីកលូតលាស់ឡើង ដូច្នេះយើងត្រូវបើកយុទ្ធនាការពង្រឹងឯករាជ្យ គឺសំដៅទៅលើការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស ដោយមិនត្រូវពឹងផ្អែកច្រើនហួស រហូតទៅដល់គេខ្ទប់អីមួយ ខ្លួនឯងស្លាប់នោះទេ ផលប៉ះពាល់វាតែងតែមានហើយ ប៉ុន្តែកុំឱ្យមានផលប៉ះពាល់រហូតដល់សេចក្តីស្លាប់»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...