លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានធ្វើការឆ្លើយតបទៅនឹងទង្វើខុសឆ្គងរបស់លោក រ៉ុង ឈុន និងភាពក្រអើតក្រទម ចោទប្រកាន់ មួលបង្កាច់ បំពុលព័ត៌មានដោយទណ្ឌិតរត់ចោលគុក សម រង្ស៊ី ថា ជាជនកំសាកមិនហ៊ានចូលស្រុកខ្លាចជាប់គុក។
លោក សុខ ឥសាន បានលើកឡើងថា ៖
ទី១- រឿងក្រុមលោក រ៉ុង ឈុន ដែលប្តឹងទៅតុលាការ គឺជាសិទ្ធិរបស់អស់លោកដែលកើតទុក្ខមិនសុខចិត្ត ។ ប៉ុន្តែបញ្ហានេះ លោកថា ការលុបឈ្មោះលោក រ៉ុងឈុន ចេញពីក្របខ័ណ្ឌក្រសួងគឺពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលរបស់ក្រសួងអប់រំយុវជននិងកីឡា ។ លោក សុខ ឥសានថា រឿងនេះ ចាំមើលតើតុលាការសម្រេចយ៉ាងណាបន្តទៀត ?
ទី២- អ្នកនាំពាក្យបក្សកាន់អំណាចបានបន្តថា អ្នកខ្លះនិយាយថាសម្តេចតេជោ គិតតែពីការពង្រឹងអំណាច មិនគិតពីការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសង្គម ?
ការចោទប្រកាន់នេះ ត្រូវបានលោក សុខ ឥសាន ពន្យល់ថា ជាការពិតហើយ មានអំណាចទើបអាចដោះស្រាយបញ្ហានានានៅក្នុងសង្គមបាន បើអត់អំណាចតើដោះស្រាយបញ្ហាស្អីបានទៅ ? លោកបន្ថែមថា ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ជាបឋមត្រូវតែពង្រឹងអំណាច។ លោក សុខ សាន " មានអំណាចទើបអាចថែក្សា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសាធារណសង្គម និងធ្វើការអភិវឌ្ឈន៏ប្រទេសជាតិបាន និងរាល់បញ្ហាដែលកើតឡើងនៅក្នុងសង្គមបាន"។
ទី៣- លោក សុខ ឥសាន ក៏បានបញ្ជាក់ផងដែរថា ពួកប្រឆាំងនិយាយថា សម្តេចតេជោកំពុងខ្លាចស្លន់ស្លោរ។ លោកថា បើសម្តេចតេជោកំពុងខ្លាចស្លន់ស្លោរដូចគេថាមែននោះ ហេតុម៉េចបានជាទណ្ឌិតសម រង្សីមិនចូលមកក្នុងស្រុកទៅ នៅដល់ណាទៀត ?
ទី៤- ឆ្លើយតបទៅនឹង ទណ្ឌិតសម រង្សីដែលថាមានប្រជាជនកម្ពុជារាប់លាននាក់នៅគាំទ្រខ្លួន ត្រូវបានលោក សុខ ឥសាន បំភ្លឺតបវិញថាបើដូច្នេះមែន ខ្លាចអីនឹងចូលមកក្នុងស្រុកមកនៅខ្លាចអីទៀត បើប្រជាជនរាប់លាននាក់ត្រៀមរង់ចាំទទួលខ្លួនហើយនោះ ?
0 comments