លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះនឹងដឹកគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងធ្វើឲ្យទំនុកចិត្តលើផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរនឹងឈានទៅកាន់កម្រិតមួយថ្មីទៀត។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងផ្តោតសំខាន់ទៅលើការងារចំនួន៤ រួមមាន៖
ទី១. ធ្វើឲ្យទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ជាពិសេសភាគីទាំងពីរនឹងបង្កើនការតភ្ជាប់គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើអភិបាលកិច្ចក្នុងការរក្សាប្រយោជន៍រួមគ្នា។
ទី២. លើកកម្រិតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបង្កើនការតភ្ជាប់គ្នាតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណនៃប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ កសិកម្មជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែទូលំទូលាយសម្រាប់ប្រទេសយើងទាំងពីរ និងនាំសុភមង្គលកាន់តែច្រើនជូនប្រជាជនប្រទេសទាំងពីរ។
ទី៣. ពង្រីកការផ្លាស់ប្តូរខាងវប្បធម៌រវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុវជន ទេសចរណ៍ វប្បធម៌ជាដើម ដើម្បីបង្កើនការស្វែងយល់គ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ដើម្បីធធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរថែមទៀត។
ទី៤. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆ្លងព្រំដែន ក៏ដូចជាការលេងល្បែងស៊ីសងខុសច្បាប់មួយចំនួន ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាប្រយុទ្ធប្រឆាំងតាមប្រព័ន្ធទូរគមនាគមន៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម ដើម្បីធានាភាពរឹងមាំក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីចិន និងកម្ពុជា រួមទាំងនយោបាយខ្សែក្រវាត់ និងផ្លូវ៕



0 comments