Monday, December 17, 2018

លោកនាយករដ្ឋមន្ត្រី ពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨

បន្ទាប់ពីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅក្នុងខេត្តស្ទឹងតែង និងទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់អត្ថន័យ ២យ៉ាង ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ថ្លែងនៅពិធីបើកសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការវារីអគ្គិសនីផ្តល់ថាមពលធំជាងគេនៅកម្ពុជាសេសានក្រោម២ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺបង្ហាញការគាំទ្រដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការទៅបោះឆ្នោតដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរអាចទទួលបានជ័យជំនៈលើគោលការណ៍ ដេកផ្ទះឯង។ លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការបរាជ័យនយោបាយ ដេកផ្ទះឈ្នះឯង របស់ក្រុមប្រឆាំង គឺជារឿងសមរម្យ ព្រោះថា មិនដែលអ្នកណាដេកតែផ្ទះ ហើយមានស៊ីនោះទេ។ មួយវិញទៀតការបានចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ពលរដ្ឋមានចំនួនជាង ៨៣ភាគរយ ដែលចេញទៅបោះឆ្នោតយ៉ាងគគ្រឹកគគ្រែងកន្លងមកនេះ ក៏ជាការចូលរួមការពារ និងលើកស្ទួយនូវសុខសន្តិភាព និងការអភិវឌ្ឍ ដោយការបោះជូនគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រីអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានសមត្ថភាពធានាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិទាំងមូល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...