Thursday, December 27, 2018

(ភាគទី១) ដំណើរឆ្ពោះទៅការប្រារព្ធខួប២០ឆ្នាំនៃសន្តិភាពនៅកម្ពុជា​និងការសម្ពោធវិមានឈ្នះឈ្នះ

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ - ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៨ កម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោម ការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កាលពី ២០ ឆ្នាំមុន ពលរដ្ឋខ្មែរពិតជាសប្បាយរីករាយជាទីបំផុតជាមួយនឹងសន្តិភាពដែលទទួលបានពីភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់ តាំងនយោបាយនិងយោធារបស់ខ្មែរក្រហម នាំមកនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹក ដីមិនដែលមានសោះក្នុងក្នុងរយៈពេល ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជាចុងក្រោយនេះ។ ២០ឆ្នាំក្រោយមក កម្ពុជា បានសប្បាយរីករាយនឹងផ្លែផ្កានៃសន្តិភាព និងទទួលអំណរសាទរសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (សម្រាប់រយៈពេល៣ថ្ងៃ) នៅ មហាវិថី ឈ្នះ-ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មីឈ្មោះ «មរតកតេជោ» នៅតំបន់អភិវឌ្ឍន៌ លី យ៉ុងផាត់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា៖ «វិមានឈ្នះ-ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍន ភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេសដែលពេលនេះ កម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ វិមានឈ្នះ ឈ្នះ គឺតំណាងអោយកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍»។ ​ដើម្បីចូលរួមអបអរសាទរខួបលើកទី២០ នៃជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងកម្ពុជា ២០ឆ្នាំនៃសន្តិភាពដែលកម្ពុជាមាន អ្នកវិភាគចៅចាក់ស្មុកបាន សរសេរនូវអត្ថបទ ស្រាវជ្រាវមួយចំនួននិយាយពីដំណើរសន្តិភាពនៅប្រទេសកម្ពុជាដោយចាប់ផ្តើមពីការវាយផ្តួលរំលំរបបខ្មែរក្រហម រហូតដល់ការទទួលបានជោគ ជ័យក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ។ សំណេរនេះក៏ដើម្បី​រំឭក​ដឹងគុណ ​និង​គុណ​តម្លៃ​នៃ​នយោបាយ ​ឈ្នះ ឈ្នះ ថា​តើ​អ្វី​ទៅជា​នយោបាយ​ឈ្នះ ឈ្នះ​? តើ​នយោ បាយ ​ឈ្នះ ឈ្នះ មានការ​អនុវត្ដ​​និង​ដំណើរការ​បែបណា​? នៅទីណា​? អ្នកណាខ្លះចូលរួម​? មាន​បញ្ហា​ប្រឈម ពុះពារ​​ឆ្លងកាត់ឧបសគ្គអ្វីខ្លះនៅក្នុង​ដំណាក់កាល​នៃ​ការដាក់ចេញ​សម្រាប់​ការអនុវត្ត​នយោបាយ ​ឈ្នះ ឈ្នះ? តើ​ការ​បាន​ដាក់ចេញ​នូវ​គោល​​នយោបាយ​ឈ្នះ ឈ្នះ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានទទួលផ្លែផ្លាអ្វីខ្លះក្នុងរយៈ ពេល ២០ ឆ្នាំមកនេះក្រោយពីកម្ពុជាមានសន្តិភាពពេញលេញនេះ? វគ្គទី១៖ កម្ពុជាក្នុងដំណើរបញ្ចប់ជម្លោះប្រដាប់អាវុធតាម រយៈមធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ បើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានវាយផ្តួលរំលំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះប្រទេសនិងប្រជាជនចេញពីក្រញ៉ាំដៃរបបវាលពិឃាតក៏ដោយ ក៏កម្ពុជាមិនមានសន្តិ ភាពពេញលេញដែរ។ សង្គ្រាមស៊ីវិល នៅតែបន្តធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខវេទនារស់នៅក្នុងស្ថានភាពសន្តិភាពផងនិងសង្គ្រាមផង ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ នៅចំពោះមុខទុក្ខសោករបស់ប្រទេសជាតិ និងប្រជាជនខ្មែរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលក្រោយមកបានប្តូរឈ្មោះមករដ្ឋកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយ លើជម្លោះកម្ពុជា ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដី ប្រមូលធនធានមនុស្ស និងថវិកាដើម្បីកសាងប្រទេសកម្ពុជាឱ្យរីកចម្រើនលើគ្រប់វិស័យឡើងវិញ បន្ទាប់ពីទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមជាច្រើនឆ្នាំរួចមក។ ដោយឈរនៅលើទស្សនទាន «សង្គ្រាមមិនអាចបញ្ចប់ដោយចុងកាណុង» និងដើម្បីសម្រេចបាននូវដំណោះ ស្រាយនយោបាយលើជម្លោះកម្ពុជានេះ តម្រូវការចាំបាច់ ដែលសម្តេចតេជោ ហ៊ុន សែន យល់ឃើញគឺត្រូវតែមានការចរចាក្នុងចំណោមភាគីខ្មែរ ដែលមានជម្លោះប្រដាប់អាវុធនេះ។ ហេតុដូច្នេះហើយបានជានៅឆ្នាំ ១៩៨៤ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួបមួយរវាងសម្តេចតេជោជាមួយនឹងសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស៍ប្រទេសបារាំង។ ជំនួបនេះត្រូវបានជួយរៀបចំឡើង ដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនាសម័យនោះ ក៏ប៉ុន្តែជំនួបនេះ ត្រូវបានអាក់ខានទៅវិញ ដោយសារតែមានប្រទេសមួយចំនួន រួមនឹងក្រុមខ្មែរក្រហមផងនោះបានធ្វើការជំទាស់។ ក្តីរំពឹងនៃការស្វែងរកសន្តិភាពត្រូវបានរំខាន ប៉ុន្តែទោះបីជាយ៉ាងណាក៏រដ្ឋាភិបាលកម្ពុជានៅពេលនោះមិនបោះបង់នូវការព្យាយាមនេះឡើយ។ ​ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣៧ឆ្នាំ ខណៈប្រទេសកម្ពុជាស្ថិត នៅក្នុងដំណាក់កាល នៃសង្គ្រាមស៊ីវិលពេញបន្ទុក។ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម ក៏បានដាក់ចុះនូវគោល នយោបាយជាច្រើនបន្ថែមទៀតដើម្បីនាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនក្នុងនោះរួមមាន៖ ទី១៖ កសាងកងកម្លាំងយោធារបស់សាធារណរដ្ឋប្រជា មានិតកម្ពុជាឱ្យកាន់តែរីកចម្រើនធំធាត់ទាំងបរិមាណនិងគុណភាព។ ទី២៖ ធ្វើឱ្យរដ្ឋាភិបាលចម្រុះត្រីភាគីឃ្លាតចេញពីគ្នាបន្តិចម្តងៗ ពីព្រោះកម្លាំងបីមានសារធាតុខុសគ្នា ហើយងាយនឹងឃ្លាតចេញពីគ្នា។ ទី៣៖ អូសទាញកម្លាំងរាជានិយមដែលមាន សម្តេចព្រះ នរោត្តម សីហនុ ជាប្រធាន ឱ្យវិលត្រឡប់មករួមរស់ជាមួយសង្គមជាតិវិញ ព្រមទាំងកម្លាំងរបស់សម្តេច សឺន សាន ផងដែរ។ ទី៤៖ ធ្វើឱ្យកម្លាំងខ្មែរក្រហមធ្លាក់ក្នុងសភាពឯកោពីកម្លាំងរដ្ឋាភិបាលចម្រុះត្រីភាគី ឯកោពីឆាកអន្តរជាតិ ពិសេសឯកោពីបណ្តាប្រទេសដែលធ្លាប់តែជួយពួកគេ។ នេះគឺជាចំណុចផ្តើមយ៉ាងសំខាន់នៃការលេចចេញរូបរាងនៃយុទ្ធសាស្ត្រនយោបាយមួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះដើម្បីរំលាយក្រុមខ្មែរក្រហម ពីនយោបាយកម្ពុជា។ យុទ្ធសាស្ត្រដែលសម្តេច បានដាក់ចុះនៅក្នុងអំ ឡុងទសវត្សរ៍ឆ្នាំ ១៩៨០ នោះមានឈ្មោះថា «យុទ្ធសាស្ត្រឌីហ្វីដ»។ យុទ្ធសាស្ត្រឌីហ្វីដមកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងលើផ្ទៃដីភាគច្រើននៃប្រទេស បានប្រឹងប្រែងក្នុងការស្វែងរកការចរចាជា មួយ​នឹងសម្តេចព្រះ នរោត្តម សីហនុ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកការចរចានេះ មិនមែនមានន័យថា រដ្ឋាភិបាលកម្ពុជា មានភាពទន់ខ្សោយមិនអាចទប់ទល់នឹងចលនាតស៊ូត្រីភាគីនោះឡើយ ប៉ុន្តែគឺដើម្បីបុព្វហេតុសន្តិភាព និងសុខសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការខិតខំលើកនេះ ត្រូវបានគេមើលឃើញថាប្រើរយៈពេលវែងបង្គួរ ដោយមានការជួយជ្រោមជ្រែងពីប្រទេសជាមិត្តភ័ក្តិនានារបស់កម្ពុជា និងឥស្សរជនខ្មែរមួយចំនួន ដែលក្នុងនោះមានលោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាងគេនៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះ នរោត្តម សីហនុ មកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានជួយការងារយ៉ាងច្រើនដល់សម្តេច ហ៊ុន សែន នៅក្នុងអំឡុងពេលនៃការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។ ទោះបីជាមានការលំបាកដោយសារតែប្រទេសមួយចំនួន និងភាគីខ្មែរក្រហមព្រមទាំងភាគីរណសិរ្សរំដោះ ប្រជា ពលរដ្ឋខ្មែររបស់សម្តេច សឺន សាន ជំទាស់យ៉ាងណាក្តី ក៏សម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ ធ្វើការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន។ ការចាប់ ផ្តើមចរចាដំបូងគឺនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់ តាដឺន័រ​ ប្រទេសបារាំងដែលការចរចានេះមានសេច ក្តីប្រកាសរួមឡាយព្រះហស្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន។ សេចក្តីប្រកា សរួមរវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ បានសរសេរថា៖ «ដោយសារតែមានគោលបំណងរួមមួយក្នុងការបញ្ចប់ជម្លោះកម្ពុជាតាមរយៈ មធ្យោបាយសន្តិវិធី និងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិ សម្តេចព្រះ នរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន បានជួបចរចាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ១៩៨៧ នៅហ្វែរអង់តាដឺន័រ ប្រទេសបារាំង។ នៅក្នុងអំឡុង ពេលនៃជំនួបជាប្រវត្តិ សាស្ត្រនេះ ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដូចខាងក្រោម៖ ១៖ ជម្លោះកម្ពុជាចាំបាច់ត្រូវឆ្លងតាមរយៈដំណោះស្រាយនយោបាយមួយ។ ទី២៖ បញ្ហាកម្ពុជា ចាំបាច់ត្រូវដោះស្រាយដោយប្រជាជន កម្ពុជាខ្លួនឯងតាមរយៈការចរចារវាងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះ ដើម្បីបញ្ចប់សង្គ្រាម ការបង្ហូរឈាម និងដើម្បី កសាងឡើងវិញនូវកម្ពុជាមួយដែលមានសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ បូរណភាពដែនដី អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។ ទី៣៖ នៅពេលដែលកិច្ចព្រមព្រៀងមួយនឹងត្រូវបាន សម្រេចឡើងរវាងភាគីកម្ពុជាទាំងអស់ សន្និសីទអន្តរ ជាតិមួយនឹងត្រូវរៀបចំឡើងដើម្បីធានាកិច្ចព្រមព្រៀងនេះ ធានានូវឯករាជ្យភាពរបស់កម្ពុជា ធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ទី៤៖ ភាគីទាំងពីរ បានទទួលយកនូវការជួបប្រជុំគ្នាសាជាថ្មីនៅក្នុងអំឡុងខែមករា ឆ្នាំ ១៩៨៨ នៅអង់តាហ្វែរដឺន័រ ប្រទេសបារាំង។ ភាគីទាំងពីរក៏បានយល់ព្រមគ្នាផងដែរ ក្នុងការជួប គ្នាលើកទី៣ នៅរាជវាំង ឆាងស៊ូអ៊ុន របស់សម្តេចព្រះ នរោត្តម សីហនុ នីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលកាលបរិច្ឆេទនឹងត្រូវសម្រេច នៅពេលក្រោយ។ នៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានលើកឡើងនេះ ហើយនៅក្នុងផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រជាជាតិកម្ពុជា ភាគីទាំងពីរអញ្ជើញភាគីកម្ពុជា ផ្សេងទៀតចូលរួម ជាមួយខ្លួននៅក្នុងតុចរចាដើម្បីឈានទៅដល់ដំណោះស្រាយឆាប់រហ័សមួយលើបញ្ហាកម្ពុជា ដែលនឹងចូលរួមក្នុងការកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអា គ្នេយ៍។ ការចារចាសីហនុ-ហ៊ុន សែន លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅសាំងហ្សែម៉ាំង អង់ឡេ (Saint-Germain-en-laye) ប្រទេសបារាំង។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...